រថយន្តស្តារិចបើកឆ្លងកាត់ផ្លូវដែកមិនប្រយ័ត្នត្រូវរថភ្លើងបុកបណ្តាលអោយរងការខូចខាតសំណាងមិនរងរបួសគ្រោះថ្នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏កម្រមួយត្រូវបានកើតមានរវាងរថភ្លើងបើកបុករថយន្តបណ្តាលអោយរងការខូចខាតតែសំណាងល្អមិនមានរបួសគ្រោះថ្នាក់ដល់មនុស្ស។

​ ហេតុការណ៍ខាងលើ កើតឡើង កាលពីវេលាម៉ោង៣និង៥៥នាទីរសៀលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅ ក្នុងភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេឃើញ រថភ្លើង ប្រភេទក្បាលអូស BP ពណ៌លឿង អូសសណ្តោង ទូ ដឹកទំនិញ បើកពីត្បូងទៅជើង (កំពត-ចូលភ្នំពេញ ) លុះមកមកដល់ចំណុចខាងលើ ដែលមានផ្លូវ បេតុងឆ្លងកាត់ ជាមួយផ្លូវដែក ស្រាប់តែ រថយន្តបង្ក កូរ៉េ ម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF-6380 ជិះម្នាក់ឯង បើកបរដោយបុរសម្នាក់ មិនស្គាល់ឈ្មោះ បើកពីកើតទៅលិច មិនបានមើលឆ្វេង មើលស្តាំ បើកឆ្លងកាត់ពីមុខរថភ្លើងកំពុងរត់ ជាហេតុធ្វើឲ្យរថភ្លើងបុករថយន្តអូសជាង១០ម៉ែត្រ ធ្លាក់ទៅក្នុងវាលស្រែ តែរថយន្តមិនបានក្រឡាប់ សំណាងល្អ អ្នកបើកបររថយន្តមិនមានរងរបួស ខូចខាតតែរថយន្ត ក្រោយកើតហេតុ អ្នកបើកបរចុះរត់គេចខ្លួនបាត់ ។ ហើយរថភ្លើងក៏មិនបានឈប់ភ្លាមទេ មិនទាន់អស់ល្បឿន ជ្រុល បន្តហួសបានចំងាយជាង៥០០ម៉ែត្រ ទើបឈប់ស្ងៀម ។

ក្រោយកើតហេតុ រថយន្ត បន្តដំណើរចាកចេញបាត់ មានខាង មន្រ្តីអាវុធហត្ថ បម្រើការងារឲ្យ ក្រុមហុ៊នអាយស្ម័យយាន បាននាំយករថយន្តខាងលើ ទៅក្រុមហុ៊នបាត់ ។តាមប្រជាពលរដ្ឋ រស់នៅ ទីតាំងខាងលើ បានឲ្យដឹងថា ជារឿយៗ ត្រង់ចំណុចខាងលើ កើតមានគ្រោះថ្នាក់ ដោយសាររថភ្លើងបើកបុកជាមួយ រថយន្ត មូ៉តូ ឬសត្វពាហនៈ ធ្វើអោយពលរដ្ឋមានក្តីព្រួយបារម្មណ៍យ៉ាងខ្លាំងត្រង់ចំណុចខាងលើ ដោយមិនមានដាក់ប៉ារ៉ាស់បាំងពេលរថភ្លើងបើកឆ្លងកាត់។

image image image image

សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print