រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសបារាំងលោក Bernard Cazeneuve បាន និយាយថា ប្រទេសបារាំងនឹងដាក់ពង្រាយកងសន្តិសុខរហូតដល់ទៅជាង៩ម៉ឺននាក់ដើម្បីធានាសុវត្ថិភាពក្នុងកម្មវិធីប្រកួត បាល់ទាត់យូរ៉ូឆ្នាំ២០១៦ ។
ការប្រកួតដណ្តើមជើងឯកទ្វីបអឺរ៉ុបនឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែមិថុនា រហូតដល់ ថ្ងៃទី១០ ខែកក្កដា ពោលគឺរយៈពេលមួយខែដែលបារាំងធ្វើជាម្ចាស់ផ្ទះ ។ ប៉ុន្តែអ្វីដែលព្រួយបារម្ភខ្លាំងនោះគឺបានកើតឡើងក្រោយមានការវាយប្រហារដោយពួកអ៊ិស្លាមកាលពីខែវិច្ឆិកាបណ្តាលឲ្យមនុស្ស១៣០នាក់បានស្លាប់ ។
មនុស្សចំនួន២,៥លាននាក់ត្រូវបានគេរំពឹងថា នឹងមកចូលរួមទស្សនាការប្រកួតទាំង៥១ប្រកួតរបស់ក្រុមទាំង២៤រួមមាន១០កីឡដ្ឋាន ។ មិនត្រឹមតែប៉ុណ្ណោះមានទាំងការបញ្ចាំងការប្រកួតតាមវីដេអូផ្ទាំងធំៗ សម្រាប់ឲ្យអ្នកគាំទ្រនៅកន្លែងជាច្រើនទៀតផង ។
លោក Cazeneuve បានប្រាប់អ្នកសារ ព័ត៌មានថា “ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះទាមទារឲ្យមានវិធានការការពារខ្ពស់ ។ អ្វីដែលគំរាមកំហែងដល់សន្តិសុខខ្ពស់បំផុតគឺការ វាយប្រហារបស់ភេវករ និងក្រុមបង្កចលា ចលពេលប្រកួត ។ ប៉ូលិស៧ម៉ឺន៧ពាន់ នាក់រួមនឹងប៉ូលិសប្រឆាំងកុបកម្មនឹងត្រូវដាក់ពង្រាយជាមួយនឹងភ្នាក់ងារសន្តិសុខឯកជន១ម៉ឺន៣ពាន់នាក់និងអ្នកស្ម័គ្រចិត្ត ចំនួន១ពាន់នាក់” ៕
ដោយ៖ ដេវីត