ខេត្តកណ្តាលៈ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ លោកស្រី ហួន ច័ន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា បានអញ្ជើញប្រគល់ប្រាក់កម្ចីខ្នាតតូចឥតការប្រាក់ របស់កាកបាទក្រហមកម្ពុជា ឧបត្ថម្ភដោយ មូលនិធិវើលម៉េត ជូនប្រជាជនទីទ័លក្រចំនួន១៤គ្រួសារ ក្នុងស្រុកលើកដែក ខេត្តកណ្តាល ក្នុងនោះឃុំព្រែកដាច់ ចំនួន៦គ្រួសារ និងឃុំព្រែកតូច ចំនួន៨គ្រួសារ ។
លោកស្រីនាយិកា បញ្ជាក់ថា ប្រាក់កម្ចីខ្នាតតូចឥតការប្រាក់នេះ បានបង្កើតឡើង ដើម្បីផ្តល់លទ្ធភាពដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាក ឱ្យបានប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ដូចជា លក់ដូរ ដាំបន្លែ ឬដំណាំផ្សេងៗ កាត់ដេរ ចិញ្ចឹមជ្រូក ជាដើម ៕
ដោយ សុខ ខេមរា
...