ខេត្តពោធិ៍សាត់៖ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ នៅសាលាខេត្តពោធិ៍សាត់ មានការប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ។
លោក ចេង ឡៃ អតីតៈប្រធានមន្ទីរសូយោដីខេត្ត ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃកណៈអភិបាលខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការ ចូលរួមពីមន្ត្រីរាជការ តាមបណ្ដាមន្ទីរអង្កភាពនានាទូទាំងខេត្តពោធិ៍សាត់ទាំងមូលផងដែរ ៕
ដោយ៖ ប៉ឹម ពិន
...