ម៉ូតូសណ្ដោងរុឺម៉ក​ បុករថយន្តឡិចសុីសRX400h បណ្ដាលឱ្យក្រឡាប់ផ្ងារជេីងម្ខាង​ និងរបួស៣នាក់

ចែករំលែក៖

​ភ្នំពេញ​ ៖​ យុវជនម្នាក់​និងបុរសពីរនាក់ទៀតរួមដំណេីរជាមួយគ្នាបានបេីកម៉ូតូសណ្ដោងរុឺម៉កយ៉ាងលឿនជ្រុលទៅបុករថយន្តឡិចសុីសRX400h នៅផ្លូវបំបែកជាបួន​ចំពីមុខចំហៀងខាងស្ដាំពេញទំហឹង​ បណ្ដាលឱ្យរុឺម៉កម៉ូតូនោះក្រឡាប់ផ្ងារជេីងម្ខាង​ហើយអ្នកបើកនិងអ្នកជិះទាំង៣នាក់រងរបួសគួរសមដែរ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង​១១​និង៤៥នាទីយប់​ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​លេខ១៩៩​ កែង​ផ្លូវ​លេខ៤៣០​ ក្នុងសង្កាត់​ទំនប់​ទឹក​​ ​ខណ្ឌបឹងកេងកង​​ រាជធានី​ភ្នំពេញ​ ។
​     តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុ​ គេឃេីញរថយន្តម៉ាក​ឡិចសុីស​ RX400h ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AL-9325 ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ៤៣០​ ទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនល្មម​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូសណ្ដោងរុឺម៉ក​មួយគ្រឿង​បេីកបរដោយយុវជនម្នាក់​ និងបុរសពីរនាក់រួមដំណេីរជាមួយ​ចេញពីផ្លូវលេខ១៩៩​ពីលិចទៅកេីតក្នុងល្បឿនលឿន​ រួចទៅបុករថយន្តឡិចសុីសRX400h​ ដែលកំពុងឆ្លងផ្លូវបំបែកចំពីចំហៀងពីមុខផ្នែកខាងស្ដាំពេញទំហឹង​ បណ្ដាលឱ្យម៉ូតូសណ្ដោងរុឺម៉កក្រឡាប់ផ្ងារជេីងម្ខាង​ រីឯរថយន្តរងការខូចខាតយ៉ាងដំណំ​ ។  ដោយឡែកអ្នកបេីកបរ​និងអ្នករួមដំណេីរលេីម៉ូតូសណ្ដោងរុឺម៉ក​បានរងរបួសខ្លួនប្រាណគួរសមដែរ តែមិនធ្ងន់ធ្ងរនោះទេ​ ។
​     ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ភ្លាមៗ​ និងបានសម្របសម្រួលដល់ភាគីទាំងពីរ​អស់រយៈពេលជិត១ម៉ោងទេីបត្រូវរូ៉វគ្នា​ ខណៈភាគីខាងរថយន្តព្រមយករថយន្តទៅជួសជុលខ្លួនឯង​ រីឯភាគីខាងម៉ូតូសណ្ដោងរុឺម៉កក៏យកអ្នករបួសទៅលាងរបួស​ និងអូសម៉ូតូសណ្ដោងរុឺម៉កទៅជួសជុលខ្លួនឯងផងដែរ​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print