ជិះម៉ូតូឌុបគ្នាលឿនពេកមិនប្រយ័ត្នជ្រុលទៅបុករថយន្តពីចំហៀងបណ្ដាលឱ្យរបួសធ្ងន់ម្នាក់​ ស្រាលម្នាក់

ចែករំលែក៖

ភ្នំពេញ: យុវជនពីរនាក់បានរងរបួសធ្ងន់​និងស្រាល​ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿននិងខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្ត
ហ្វដមួយគ្រឿងចំពីចំហៀងពេញទំហឹង​ កាលពីវេលាម៉ោង១រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភ្លើងស្តុបក្រោមស្ពានអាកាស៧មករា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី​ កែងនឹងផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។
​     បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនកើតហេតុគេឃើញ​បុរសម្នាក់បើករថយន្តម៉ាកហ្វដមួយគ្រឿង​ ពណ៌ខ្លាញ់ក្តាម​ ពាក់ស្លាកលេខព្រៃវែង2B-3555​ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ ឆ្លងមកផ្លូវលេខ៥៩៨ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើក៏មានយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿង​ម៉ាកហុងដាឌ្រីម C- 125 ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ1IV-5459 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី​ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន​ និងចាប់ហ្វ្រ័ងមិនទាន់បានជ្រុលទៅបុករថយន្ត
ហ្វដពីចំហៀងផ្នែកខាងស្ដាំខាងមុខពេញទំហឹង បណ្ដាលឱ្យម៉ូតូដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ម្នាក់​ និងស្រាលម្នាក់​ ។ ភ្លាមនោះយុវជនដែលរងរបួសធ្ងន់ត្រូវបានមិត្តភក្តិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ(ហៅពេទ្យលោកសង្ឃ)​ ។  ចំណែកម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណំដូចគ្នា​ ។
​     ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ៖ ភារ៉ាដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print