ធនាគារអភិវឌ្ឍន៍អាស៊ីព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើន៦.២% នៅឆ្នាំ២០២៣ និងសន្យាបន្តជួយអភិវឌ្ឍន៍កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា នៅឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់ ៦.២ភាគរយ ហើយឯកឧត្តម Masatsugu Asakawa ប្រធានធនាគារ ADB បានសន្យាបន្តជួយដោះស្រាយបញ្ហា និងចូលរួមចំណែលអភិវឌ្ឍកម្ពុជាឲ្យកាន់តែមាន​ភាពរីក​ចម្រើន​បន្ថែមទៀតផងដែរ ។

នៅក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង​ជា​ប្រធាន​អាស៊ានឆ្នាំ២០២២ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ​ប្រធានធនាការ ADB បាន​សម្ដែង​ការអបអរសាទរ ចំពោះកម្ពុជាសម្រាប់ដំណើរការយ៉ាងរលូន ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ច​ប្រជុំអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ​និងបានវាយតម្លៃខ្ពស់ ​ចំពោះកិច្ចសហប្រតិបត្តិការ ដ៏ល្អរវាង​កម្ពុជា និង ADB ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ ។

លោកបានបន្តថា ADB បានរក្សាការព្យាករណ៍របស់ខ្លួន ចំពោះកំណើនសេដ្ឋកិច្ចក្នុងកម្រិត ៥.៣ភាគរយនៅឆ្នាំ ២០២២ ប៉ុន្តែបានបន្ទាប់ការព្យាករណ៍នៅឆ្នាំ ២០២៣ ​ពីក្នុងកម្រិត ៦.៥ភាគរយ មកនៅត្រឹម ៦.២ ភាគរយ ដោយសារតែការចុះខ្សោយជាងមុន ​នៃកំណើន​សេដ្ឋកិច្ចពិភពលោក ព្រមទាំងកំពុងរៀបចំយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស (CPS) ថ្មី សម្រាប់រយៈពេល ២០២៤-២០២៨ ។

ប្រធាន ADB បានបញ្ជាក់ថា ADB ប្ដេជ្ញាក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនៅក្នុងប៉ុន្មាន​ឆ្នាំ​ខាងមុខ ដើម្បីបន្តការរួមចំណែករបស់ខ្លួន ​ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែល​កម្ពុជា​កំពុងជួបប្រទះក្នុងការអភិវឌ្ឍ និងបានសាទរកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋ​មន្ត្រី ក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ​ប្រកបដោយជោគ ជ័យ ដោយ​សម្រេចបានឋានៈជាប្រទេសមានអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុតមួយ ក្នុងចំណោមបណ្ដា​ប្រទេស​ជាច្រើន​ ដែលបានចាក់វ៉ាក់សាំងការពាររួចហើយ ​បានបើកដំណើរការប្រទេសឡើងវិញទាំងស្រុង និង​បានសម្រេចនូវការស្ដារសេដ្ឋកិច្ចឡើងវិញ ពីវិបត្តិសុខភាពសាកល ដែលមិនធ្លាប់មានពីមុនមក ។

ក្នុងឱកាសនោះ សម្ដេចតេជោ បានថ្លែងអំណរគុណដល់ ADB ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ​របស់កម្ពុជា ​ចំពោះការផ្ដល់ជំនួយ និងការផ្ដល់ហិរញ្ញប្បទាន ​ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម របស់​កម្ពុជា ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ​បានគូសបញ្ជាក់ថា ​ជំនួយរបស់ ADB ដែលផ្ដល់ដល់រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុងការឆ្លើយតបជាបន្ទាន់ ចំពោះជំងឺកូវីដ-១៩​ និងក្នុងការអនុវត្ត ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីសម្រាប់ការស្ដារសេដ្ឋកិច្ចឡើងវិញ ។

...

គួរបញ្ជាក់ថា ​ក្នុងជំនួបនោះ ​សម្ដេចតេជោ ហ៊ុន សែន ​និងប្រធាន ADB បានពិភាក្សាអំពី​សហប្រតិបត្តិការ​លើវិស័យបម្រែបម្រួលអាកាសធាតុ ​ដោយក្នុងនោះ ADB បានបញ្ជាក់ជាថ្មីនូវ​ការត្រៀមខ្លួន​ ក្នុងការធ្វើកិច្ចសហ ប្រតិបត្តិការយ៉ាង​ជិតស្និទ្ធ ​ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បី​រៀបចំផែនការកម្មវិធីអាទិភាពនានា ស្ដីពីការប្រែ ប្រួលអាកាសធាតុ ​និងការអភិវឌ្ឍថាមពលបៃតង៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print