នៅវេលាម៉ោង​ ២ រំលងអធ្រាត្រឈានចូលថ្ងៃទី​ ១២ ខែវិច្ឆិកា​ ឆ្នាំ​២០២២ នេះ​ នៅ​ទំនប់បង្ហៀរ​ ១ មករា​ ( បច្ចុប្បន្ន​អាងស្ទឹងជីនិត​ )​ មានករណីហូរច្រោះបាក់ដាច់ទំនប់បង្ហៀរប្រវែងប្រមាណ​ ៥០ ម៉ែត្រ​ ជម្រៅប្រហែល​ ៤ ម៉ែត្រ

ចែករំលែក៖

ខេត្តកំពង់ធំ : នៅវេលាម៉ោង​ ២ រំលងអធ្រាតឈានចូលថ្ងៃទី​ ១២ ខែវិច្ឆិកា​ ឆ្នាំ​២០២២ នេះ​ នៅ​ទំនប់បង្ហៀរ​ ១ មករា​ ( បច្ចុប្បន្ន​អាងស្ទឹងជីនិត​ )​ មានករណីហូរច្រោះបាក់ដាច់ទំនប់បង្ហៀរប្រវែងប្រមាណ​ ៥០ ម៉ែត្រ​ ជម្រៅប្រហែល​ ៤ ម៉ែត្រ​ ស្ថិត​នៅ​ក្នុង​ឃុំ​បាល័ង្គ​ ស្រុកបារាយណ៍​ ខេត្ត​កំពង់​ធំ​​ ។​ ការហូរ​ច្រោះ​បាក់ដាច់ទំនប់នេះ​ ពុំរងផលប៉ះពាល់ដល់ផ្ទះសម្បែង​ អាយុជីវិតប្រជាពលរដ្ឋនិងសត្វពាហនៈនោះទេ​។ នេះបើយោងតាមការបញ្ជាក់អោយដឹងពី ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ។

សូមបញ្ជាក់ជូនថា​ ៖ សំណង់ខាងលេី​នេះ​ ជាប្រភេទ​សំណង់ចាស់តាំង​ពី​ជំនាន់​ប៉ុលពត​ ហេីយ​ត្រូវ​បានជួសជុល​ និង​កែលម្អសម្រាប់​ប្រើ​ប្រាស់​ឡេីង​វិញ​នៅឆ្នាំ​ ២០០៤ មានប្រវែង​ ៧៥០ ម៉ែត្រ ។ ដោយ​ស្ថានភាព​ទំនប់​មាន​សភាព​ចាស់ទ្រុឌទ្រោម ត្រូវបានក្រសួងធនធានទឹក​ និងឧតុនិយម​ និងមន្ទីរធនធានទឹក​ និងឧតុនិយមខេត្ត​ បានធ្វើការជួសជុលម្តងរួចមកហើយកាលពីរដូវប្រាំងឆ្នាំ​ ២០២០ ដែល​ការជួសជុលនេះ​ គឺផ្នែកតួទំនប់បង្ហៀរមួយកំណាត់ដើម្បីប្រើប្រាស់បណ្តោះអាសន្នជាបណ្តើរៗតែ​ប៉ុណ្ណោះ​ ដោយ​រងចាំការ​ធ្វើ​ទំនើបកម្ម​លេី​ប្រព័ន្ធ​ធារាសាស្ត្រ​ស្ទឹង​ជីនិត​ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​តំណាក់កាល​ដេញ​ថ្លៃ​ និង​ឈាន​ទៅ​អនុវត្ត​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ក្រោម​ហិរញ្ញ​ប្បទាន​ពី​ IAIP-ADB ។ នៅ​ក្នុង​វិធានការ​ចំពោះ​មុខ​នេះ​ ឯកឧត្តម​រដ្ឋមន្រ្តី​ បាន​ចាត់​ក្រុម​ការងារ​បច្ចេកទេស​ចុះ​អន្តរាគមន៍​ជា​បន្ទាន់​ក្នុង​ន័យ​ធ្វើ​យ៉ាង​ណា​ រក្សា​ទឹក​ទុក​សម្រាប់​ប្រើ​ប្រាស់​ចំពោះ​មុខ​តែ​ប៉ុណ្ណោះ​ ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print