កម្រិតនៃការជឿទុកចិត្តរបស់សាធារណជនរុស្ស៊ីលើប្រធានាធិបតី Vladimir Putin បានធ្លាក់ចុះ ០,៦% បើប្រៀបធៀបនឹងសប្តាហ៍មុន គឺការគាំទ្រនៅត្រឹមតែ 79.5%ប៉ុណ្ណោះ។ ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់លទ្ធផលនៃការស្ទង់មតិដែលធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារុស្ស៊ី ដែលបង្ហាញឱ្យឃើញថា ពលរដ្ឋរុស្ស៊ីគាំទ្រលោកពូទីនថយចុះជាងមុនបន្តិច។
យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS មជ្ឈមណ្ឌលស្រាវជ្រាវមតិសាធារណៈរុស្ស៊ីទាំងអស់បានបញ្ជាក់ថា នៅពេលសួរថា តើពួកគេទុកចិត្តលោកពូទីនដែរឬទេ? មានពលរដ្ឋ 79.5% នៃអ្នកឆ្លើយបន្តទុកចិត្តលើលោកពូទីន តែការគាំទ្រ (ធ្លាក់ចុះ 0.6% បើប្រៀបធៀបនឹងសប្តាហ៍មុន) ។
យោងតាមលទ្ធផលនៃការស្ទង់មតិអ្នកឆ្លើយសំណួរសរុបចំនួន 50.6% បាននិយាយថា ពួកគេយល់ព្រមលើការងាររបស់រដ្ឋាភិបាលរុស្ស៊ី (កើនឡើង 0.3%) និង 52.8% យល់ព្រមលើការងាររបស់នាយករដ្ឋមន្រ្តី Mikhail Mishustin ថយចុះ 0.3% ។
ជាមួយគ្នានេះដែរ ការស្ទង់មតិ ទៅលើការគាំទ្រសម្រាប់គណបក្សឯកភាពជាតិរុស្ស៊ី បានកើនឡើងជាងមុនបន្តិច ។ នៅពេលនេះដែរការធ្លាកចុះការគាំទ្រលើប្រធានាធិបតីពូទីន គឺជាប់ពាក់ព័ន្ធដល់សកម្មភាពរបស់រុស្ស៊ីដែលបានដកទាហានចេញពីតំបន់ Kherson ដែរឬទេ? កន្លងមកពលរដ្ឋរុស្ស៊ីបានគាំទ្រយ៉ាងខ្លាំងដល់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ៕ ដោយធីរីណា
រូបថត :PLVN