ស្ថានទូតជប៉ុនប្រចាំកម្ពុជា : <<កិច្ចប្រជុំកំពូលជប៉ុន-កម្ពុជា>>

ចែករំលែក៖

ភ្នំពេញ : នៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថានឯកអគ្គរាជរដ្ឋទូត ជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហោះថា, នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ គីស៊ីដា ហ្វូមិអុ នាយករដ្ឋមន្រ្តីជប៉ុន បានជួបប្រជុំជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា, នាយករដ្ឋមន្រ្តីទាំងពីរបានបញ្ជាក់ពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក៏បានឯកភាពគ្នាធ្វើឱ្យទំនាក់ទំនងទ្វេភាគីឡើងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតនាឆ្នាំក្រោយ ហើយប្រទេសទាំងពីរ ក៏យល់ព្រមនឹងយកឱកាសនេះដើម្បីជម្រុញឱ្យកិច្ចសហប្រតិបត្តិការទេ្វភាគីកាន់តែរីកចម្រើនបន្ថែមទៀតជម្រុញកិច្ចសហប្រតិបត្តិការ បន្ថែមទៀត។ 

ក្រោយពីបញ្ចប់កិច្ចប្រជុំ នាយករដ្ឋមន្រ្តីទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារគម្រោងហិរញ្ញប្បទានឥតសំណង ចំនួនបួនសម្រាប់កម្ពុជា ក៏ដូចជាការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីការអភិវឌ្ឍឧស្សាហកម្មរថយន្តរបស់កម្ពុជារវាងក្រុមហ៊ុនToyota Tsusho Cooperationនិងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា។ 

បន្ទាប់ពីជំនួបនេះ នាយករដ្ឋមន្រ្តីទាំងពីបានធ្វើសន្នីសិទសារព័ត៌មានរួមគ្នា ហើយឡូហ្គោនៃខួបអនុស្សាវរីយ៍លើកទី៧០នៃមិត្តភាពរវាងជប៉ុន និងកម្ពុជា ក៏ត្រូវបានបង្ហាញរូបរាងជាផ្លូវការផងដែរ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print