ភ្នំពេញ៖ លោក ប៉ឹម កុសល ប្រធានកិត្តយស គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា និងលោក ថេង សុថុល អភិបាលរងខណ្ឌសែនសុខ នាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋចំនួន៥៥គ្រួសារ កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
អំណោយដែលចែកជូនក្នុងមួយគ្រួសារទទួលបាន៖ អង្គរ ៣០គីឡូក្រាម , មី ១ កេស , ត្រីខ ១០កំប៉ុង , ឃីត ១ , ថវិកាអនុសាខា ១០ម៉ឺនរៀល រួមទាំងថវិកាលោក ពៅ ណារិទ្ធ ១០ម៉ឺនរៀលផងដែរ សរុប២០ម៉ឺនរៀល៕
ដោយ៖ តុង សីហា
...