ប្រទេសឥណ្ឌូនេស៊ី៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃអង្គារទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា៖ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ពេលនេះខ្ញុំតេស្តឃើញវិជ្ជមានកូវីដ.១៩។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មុនចេញពីកម្ពុជាខ្ញុំធ្វើតេស្តរាល់ថ្ងៃពិសេសមុនពេលចេញដំណើរមកខ្ញុំធ្វើតេស្តរហ័ស
មុនឡើងយន្តហោះតែពុំមានឃើញ
អ្វីនោះឡើយ។ខ្ញុំមិនច្បាស់ថាមេរោគនេះ
មកនៅជាមួយខ្លួនខ្ញុំចាប់ពីពេលណាមក
នោះឡើយតែអ្វីដែលច្បាស់ពេលមកដល់
ពេទ្យឥណ្ឌូនេសុីយកសំណាកពេលល្ងាច
លុះព្រឹកឡើងបញ្ជាក់ថាវិជ្ជមានកូវីដ.១៩
ដែលយើងត្រូវតែទទួលស្គាល់បើទោះជា
ក្នុងខ្លួនយើងមិនមានអាការៈចម្លែកក៏ដោយ។
ជាសំណាងមួយដែលយប់មុិញដោយសារ
មកដល់យឺតខ្ញុំមិនបានទៅចូលរួមបាយល្ងាចជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមួយចំនួនដែលរៀបចំដោយ
ប្រធានាធិបតីបារាំង។
ដើម្បីសុវត្តិភាពសម្រាប់ប្រតិភូដែលចូលរួមប្រជុំខ្ញុំសម្រេចឲ្យប្រតិភូកម្ពុជាវិល
ត្រឡប់ទៅកម្ពុជាវិញទាំងអស់។
ឯតំណាងប្រទេសអាស៊ានយើងកំពុងចរចាប្រគល់ជូនឥណ្ឌូនេសុីជាតំណាងតែម្តង។
អ្វីដែលអាក់ខានគឺជំនួបបានគ្រោងទុក
ជាមួយប្រធានាធិបតីចិននិងប្រធានាធិបតី
បារាំងដែលគ្រោងជួបគ្នានៅបាងកកប្រទេសថៃនាពេលប្រជុំAPEC។
ខ្ញុំគ្រោងត្រឡប់ទៅដល់កម្ពុជាវិញនៅល្ងាចថ្ងៃនេះជាមួយអាការៈធម្មតាដែលខ្ញុំ
នឹងបន្តធ្វើការធម្មតាលើកលែងតែការ
ទទួលភ្ញៀវ៕ដោយ៖ស តារា