ក្រសួង​ធនធាន​ទឹក​៖​ កម្ពុជា​ នឹងទទួលរងឥទ្ធិពលពីការជួបប្រសព្វគ្នានៃជ្រលងសម្ពាធទាបក្នុងកម្រិតបង្គួរពីសមុទ្រចិនខាងត្បូង និងទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើងប្រទេសចិន

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានចេញ​សេចក្តីជូនដំណឹង​ ស្តីពីស្ថានភាពធាតុអាកាស​ ( ចាប់ពីថ្ងៃទី១៦ – ២២ ខែវិច្ឆិកា ឆ្នាំ២០២២ ) ក្នុងមួយសប្តាហ៍ខាងមុខ កម្ពុជានឹងទទួលរងឥទ្ធិពលពីការជួបប្រសព្វគ្នានៃជ្រលងសម្ពាធទាបក្នុងកម្រិតបង្គួរដែលរុញទូលមកពី សមុទ្រចិនខាងត្បូង និងទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង (ចិន) ក្នុងកម្រិតខ្សោយ ។

ក្រសួង​ធនធាន​ទឹក​ បានគូសបញ្ជាក់ថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់មួយចំនួនមាន​ដូចខាងក្រោម​៖

១-តំបន់ទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
– សីតុណ្ណភាពអតិបរមា មានពី ៣៣-៣៥ °C
– រាជធានី-ខេត្ត នៅភាគខាងក្រោមនឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះក៏អាចមានផ្នែកខ្លះធ្លាក់ជាបង្គួរ
លាយឡំទៅដោយផ្គរ រន្ទះ ។ ចំណែកឯបណ្តាខេត្តនៅភាគខាងលើក៏នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមផងដែរ ។
២-តំបន់ខ្ពង់រាប ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C
– នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
– សីតុណ្ណភាពអតិបរមា មានពី ៣២-៣៤ °C
– នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ។

...

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន ៕ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print