នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ យោធិនចូលនិវត្តន៍ និងពិការ ស្ទើរពេញមួយជីវិតបានធ្វើពលិកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរ​សក្តិ និងគ្រឿងឥស្សរិយយសជូនយោធិនចូលនិវត្តន៍ យោធិនពិការ ត្រូវផ្ទេរចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២២ ដែលពិធីនេះបានធ្វើឡើងនៅបញ្ជាការដ្ឋានកងទ័ពជើងទឹក (ជ្រោយចង្វារ) រាជធានីភ្នំពេញ។

តាមសេចក្តីរាយការណ៍របស់ស្ថាប័នបុគ្គលិក អនុវត្តតាមច្បាប់ស្តីពីរបបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងា ឆ្នាំ២០២នេះ យោធិនចំនួន ១.៦២០ នាក់ ត្រូវបានផ្ទេរចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ក្នុងនោះយោធិនសោធននិវត្តន៍មានចំនួន ១.១០០ នាក់, យោធិនពិការចំនួន ២២០ នាក់, និងយោធិនពលីចំនួន ៣០០ នាក់។ ចំពោះឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ឯក ៩៦ នាក់, ឧត្តមសេនីយ៍ទោ ៩៨ នាក់, ឧត្តមសេនីយ៍ត្រី ១៩៥ នាក់, វរសេនីយ៍ឯក ២២០ នាក់, វរសេនីយ៍ទោ ១៦៥ នាក់, វរសេនីយ៍ត្រី ១៥៤ នាក់, អនុសេនីយ៍ឯក ១៤៥ នាក់, អនុសេនីយ៍ទោ ១២២ នាក់, អនុសេនីយ៍ត្រី ១២៣ នាក់, នាយចំណង់ ១៨៥ នាក់, និងថ្នាក់នាយទាហានរង ចំនួន ៩៧ នាក់។

មានមតិសំណេះសំណាលនាឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេស ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងនូវការដឹងគុណ ចំពោះយោធិនចូលនិវត្តន៍ យោធិនពិការគ្រប់រូប ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ហើយស្ទើរពេញមួយជីវិត បានធ្វើពលិកម្មគ្រប់យ៉ាង ដើម្បីបុព្វហេតុបម្រើជាតិមាតុភូមិ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បញ្ជាក់ថា ពលិកម្មប្រកបដោយវីរភាព និងស្មារតីស្នេហាជាតិនៅគ្រប់ដំណាក់កាលប្រវត្តិសាស្ត្រនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងនិងការពារសន្តិភាព ស្ថិរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គមជាតិឱ្យមានការរីកចម្រើន។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានរម្លឹកពីស្នាដៃយោធិនចូលនិវត្តន៍ ពលី ពិការ ដែលបានរួមចំណែកដល់សង្គមជាតិនាពេលកន្លងមក រួមមាន: ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ការចូលរួមអនុវត្តនយោបាយឈ្នះ ឈ្នះ របស់សម្តេច​តេជោ ហ៊ុន សែន ការស្តានិងអភិវឌ្ឍន៍ ការថែរក្សាសន្តិភាព ស្ថិរភាព និងការកែទម្រង់កងយោធពលខេមរភូមិន្ទ ជាដើម។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ថ្ងៃនេះបើទោះបីអស់លោក លោកស្រី ត្រូវបានសម្រាកពីការងារ ប៉ុន្តែបានបន្សល់ទុកស្នាដៃ និងបទពិសោធន៍ជាច្រើនសម្រាប់យោធិនជំនាន់ក្រោយ​ ហើយរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ សូមចងចាំជានិច្ចចំពោះការលះបង់ និងគុណបំណាច់ដ៏ធំធេងរបស់អស់លោក លោកស្រី។

...

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានផ្ដាំផ្ញើដល់គ្រប់អង្គភាព ត្រូវបន្តសហការរៀបចំកម្មវិធីសំណេះសំណាល សួរសុខទុក្ខ ឧបត្ថម្ភដល់និវត្តន៍ជន និងយុទ្ធជនពិការក្នុងពិធីផ្សេងៗ នៅតាមមូលដ្ឋាន និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ ដើម្បីផ្សារភ្ជាប់មនោសញ្ចេតនាក្នុងនាមយុទ្ធមិត្តដែលធ្លាប់រួមការងារជាមួយគ្នា៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print