ជនសង្ស័យ៣នាក់ប្រើល្បិចយកក្មេងជាឈ្នាន់ពឹងឲ្យបុរសម្នាក់ឌុបពេលដល់គោលដៅគម្រាមប្លន់យកម៉ូតូបាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានចាញ់ល្បិចជនសង្ស័យគ្នា៣នាក់ ពឹងឲ្យឌុបកូនក្មេង ទៅដល់គោលដៅហើយបានចុះពីលើម៉ូូតូដោយមិនបានដកសោម៉ូតូ ត្រូវបានជនសង្ស័យជិះយកទៅបាត់ ទើបរត់មកប្តឹងនគរបាលឲ្យជួយអន្តរាគមន៍​ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅមុខផ្សារចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ មានឈ្មោះ រឹម ពិសិដ្ឋ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ មានស្រុកកំណើតភូមិកណ្តាល ឃុំខ្សែត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។ ចំណែកម៉ូតូដែលជនសង្ស័យ ជិះយកទៅបាត់ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CE-3071 ។

តាមការរៀបរាប់ ពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុខ្លួនបានឌុបជូនបងប្អូន មកពីខេត្តកំពង់ស្ពឺ ឆ្ពោះទៅម្តុំផ្សារកាណាឌីយ៉ាផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ពេលដែលទៅដល់ហើយ ក៏បានជិះម៉ូតូវិលត្រឡប់មកវិញជិះបានបន្តិច ស្រាប់តែ មានមនុស្ស៣នាក់ ជិះម៉ូតូធុនធំមួយគ្រឿងមិនស្គាល់ម៉ាក បានហៅ ពឹងឲ្យឌុបក្មេងប្រុសម្នាក់អាយុប្រហែល១០ឆ្នាំ ទៅដាក់នៅមុខផ្សារចោមចៅ ហើយចាំគេឲ្យលុយឈ្នួល ។ ជនរងគ្រោះបន្តទៀត ពេលដែលឌុបក្មេងតូចមកដល់គោលដៅហើយ គ្រាន់តែក្មេងនោះចុះ ខ្លួនក៏ចុះពីលើម៉ូតូ ស្រាប់តែជនសង្ស័យជិះម៉ូតូធុនធំ គ្នា៣នាក់ដែលបានពឹងឲ្យឌុបនោះមកដល់ល្មម ហើយមានគ្នាវាម្នាក់ ហក់ឡើងជិះម៉ូតូខ្លួនចេញទៅបាត់ ក្មេងតូចនោះក៏គេចខ្លួន ជនសង្ស័យ២នាក់ ទៀតជិះម៉ូតូធុនធំក៏ជិះរត់គេចទៅបាត់ សល់តែជនរងគ្រោះ ស្រលាំងកាំង រត់ឆ្លេឆ្លា ប្រាប់ឲ្យគេជួយតែជនសង្ស័យគេចខ្លួនបាត់ដោយសុវត្ថិភាព ។

ក្រោយកើតហេតុជនរងគ្រោះបានត្រឹមរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ៕

image2

image1

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print