ស្គាល់តាមហ្វេសប៊ុកនាំនាងដើលេងល្បួងយកចិញ្ជៀននិងខ្សែកសរុបអស់៩៥០ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖​  នារី៣នាក់ត្រូវបានប្រុសព្រានឆបោកយកអស់ទាំងខ្លួនប្រាណអស់ទាំងខ្សែដៃនិងខ្សែកសរុបជាទឹកប្រាក់ចំនួ​ន ៩៥០ដុល្លារបន្ទាប់ពីស្គាល់គ្នាតាមរយៈហ្វេសប៊ុករួចណាត់ជួបគ្នាកន្លែងខារ៉ាអូខេបានមួយយប់ក៏នាំទៅដើលេងទៀតហើយគេខ្លួនបាត់។

ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងខារ៉ាអូខេយីហោ តន្ត្រីបុប្ផាជាយក្រុងថ្មី ដែលស្ថិតនៅជាប់ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីនារីរងគ្រោះពីរនាក់ម្តាយមីងបាននិយាយថា មុនពេលកើតហេតុប្រមាណជាង៤ខែមុនពួកគេបានស្គាល់គ្នាតាមរយៈប្រព័ន្ធហ្វេសប៊ុក ដោយឆាតឆ្លើយឆ្លងផ្តោះផ្តងពាក្យសំដីលេបខាយនិងសុំក្តីស្នេហ៍រហូតបានណាត់គ្នាបានមកផឹកសីុនៅខារ៉ាអូខេម្តុំជ្រៃកោងដែលស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលជាកន្លែងនាងធ្វើការ។ បន្ទាប់មកនៅពេលបុណ្យសមុទ្យ៣ថ្ងៃបុរសនោះក៏បបួលនាងទៅលេងនៅឯកំពង់សោមនារីរងគ្រោះខាងលើដោយខ្លួនជាស្រីមេម៉ាយផងហើយដោយចាញ់កាលួមលោម ហើយបានបបួលម្តាយមីងទៅជាមួយ។ ខណៈទៅដល់ម៉ោង១យប់បុរសនោះក៏បានល្បួងនាងយកខ្សែដៃព្រមទាំងជញ្ជៀនម្តាយមីងសរុបអស់ ៩៥០ដុល្លារ​យកទៅបញ្ចាំមួយម៉ោងសិនព្រោះថា រថយន្តដឹកឈើត្រូវគេចាប់ហើយយកលុយនឹងទៅលោះហើយយកទៅបាត់ឈឹងរហូតទើបដឹងថាចាញ់បោកគេ។

នារីរងគ្រោះបានបន្តថា លុះដល់វេលាម៉ោងកើតហេតុដោយឃើញបុរសខាងលើនិងបក្សពួកម្នាក់ទៀតដែលនាំនារីម្នាក់មកចូលហាងផឹកស៊ីនៅហាងខារ៉ាអូខេ តន្រ្តីបុប្ផាជាយក្រុងថ្មី ខាងលើ។ បន្ទាប់រូបនាងបានខលហៅម្តាយមីងមកកន្លែងកើតហេតុដោយឃាត់ជនសង្ស័យតែជនសង្ស័យដឹងខ្លួនទាន់ក៏រត់បាត់ ៕

image2

image3

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print