លោកតាអាយុ65ឆ្នាំម្នាក់ត្រូវបានឆក់ខ្សែរភ្លើងស្លាប់នៅក្នុងរោងជាង

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី27 ខែកក្កដា ឆ្នាំ2015 នៅចំនុចក្នុងរោងជាង ក្នុងវីឡាទើបនឹងសាងសង់មួយកន្លែងស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ មានហេតុការដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងដោយលោកតាអាយុ65ឆ្នាំត្រូវបានឆក់ខ្សែភ្លើងស្លាប់យ៉ាងអាណោចអាធ័ម នាវេលាម៉ោង8និង30នាទីព្រឹក។

ប្រភពព័ត៌មានពីអ្នកធ្វើការជាមួយគ្នា ឈ្មោះអឿន វណ្ណៈ អាយុ36ឆ្នាំ ស្រុកកំណើតនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះកុង ហួត ភេទប្រុសអាយុ65ឆ្នាំ​ មុខរបរជាមេជាងដែក ស្នាក់នៅកន្លែងកើតហេតុ។

តាមប្រភពដដែលបានឲ្យដឹងថាមុនពេលបង្កឲ្យមានការភ្ញាក់ផ្អើលនេះ នៅថ្ងៃកើតហេតុនៅវេលាម៉ោង8និង10នាទីព្រឹក ឈ្មោះអឿន វណ្ណៈ បានមកហៅគាត់ឲ្យទៅមើលកន្លែងការងារផ្សេង តែពេលមកដល់មុខវីឡាទើបនឹងសាងសង់ នៅក្រៅរបង គាត់បានស្រែកហៅជនរងគ្រោះ តែជនរងគ្រោះមិនបានឆ្លើយ បន្ទាប់មកគាត់ក៏បានត្រឡប់ទៅធ្វើការបន្តដែលនៅកន្លែងផ្សេង មួយសន្ទុះ ក្រោយមកគាត់ក៏បានCallទៅជនរងគ្រោះតែជនរងគ្រោះមិនលើ ទើបធ្វើឲ្យមានការសង្ស័យ ភ្លាមនេះឈ្មោះអឿន វណ្ណៈក៏បានទៅហៅជនរងគ្រោះម្តងទៀតដោយនាំប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ4ទៅ5នាក់ឲ្យទៅជួយមើលនិងចូលមើលទាំងអស់គ្នា ពេលដែលចូលដល់ក្នុងរោងជាង ក៏បានឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើកោសល្យវិច័យដោយដឹងថាជនរងគ្រោះស្លាប់ដោយសារឆក់ខ្សែភ្លើងពិតមែន។

បន្ទាប់មកសមត្ថកិច្ចក៏បានប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ភារ៉ា ដង្កោ

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print