ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក លឹម សុថេត លេខាធិការនៃគណៈកម្មាធិការសាខា ប្រារព្ធយុទ្ធនាកាអប់រំសុវត្ថិភាពចរាចរណ៍ផ្តោតលើការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ដោយមានអ្នកចូលរួមជាយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ប្រជាពលរដ្ឋ នគរបាលចរាចរណ៍ មន្រ្តីអញ្ជើញមកពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សរុបចំនួន ២០០នាក់ និងមានការគាំទ្រថវិកាដោយកាកបាទក្រហមអូស្រាលី។
យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងបំផុសប្រពលរដ្ឋទាំងអស់ឲ្យពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវក្នុងពេលបើកបរគ្រប់ពេលវេលា គ្រប់ទីកន្លែង ទោះជិត ឬឆ្ងាយ ដើម្បីការពារការរបួសក្បាលធ្ងន់ធ្ងរ ឬស្លាប់ក្នុងពេលជួបគ្រោះថ្នាក់ចរាចរណ៍ និងបង្ហាញពីការគោរពច្បាប់ចរាចរណ៍តាមរយៈការពាក់មួកសុវត្ថិភាពបានត្រឹមត្រូវរបស់ប្រជាពលរដ្ឋ៕
ដោយ៖ សីលា
...