ហុងដាប្រលះគ្នារងរបួសធ្ងន់ស្រាល៣នាក់ នៅស្រុកចន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី៣នាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបើកស្របទិសគ្នាប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបុកពេញទំហឹង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី២៧ ខែឧសភាឆ្នាំ២០១៦ នៅត្រង់ចំណុចកែងព្រៃគគី ស្ថិតក្នុងភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកចន្ទ្រាបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៦ ពណ៌ខៀវ ពាក់ស្លាកលេខស្វាយរៀង1I-1309 បើកបរដោយឈ្មោះផុន រត្តនា ភេទប្រុស អាយុ២២ឆ្នាំ បានដឹកប្រពន្ធឈោ្មះយឿង សុខុតទី អាយុ២១ឆ្នាំ រស់នៅភូមិបុស្ស ឃំុមេសថ្ងក ស្រុកចន្រ្ទា ធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្នក៏ប៉ះគ្នាជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១០០ពាក់ស្លាកលេខភ្នំពេញ1L-1283 បើកបរដោយ ឈ្មោះគង់ សារា ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិបុស្សក្រសាំង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត យ៉ាងពេញទំហឹងបណ្តាលឲ្យដួលរណូករណែលលើផ្លូវទាំងសងខាងសន្លប់ស្ដូកស្ដឹងនិងកន្លែង។

ក្រោយមកប្រជាពលរដ្ឋក៏បានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុយកភាគីទាំង២មកកាន់មន្ទីរពេទ្យជីភូក្រុងបាវិត រីឯម៉ូតូទាំង២គ្រឿងរក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ខបាលព្រៃគគីរ ដោះស្រាយនៅពេលក្រោយ៕

IMG-20160527-WA0008

ដោយ៖ យឹម សុថាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print