ខេត្តស្វាយរៀង៖ ព្រះរាជអាជ្ញារងខេត្តស្វាយរៀងលោកផានរតនាសហការជាមួយមន្រ្តីមន្ទីរសុខាភិបាលខេត្តនិងអាជ្ញាធរ ពាក់ពន្ធ័នៅក្រុងបាវិតបានចុះបង្ក្រាបទីតាំងពេទ្យធ្មេញគ្មានច្បាប់និងរឹបអូសឧបករណ៍ធ្វើធ្មេញមួយចំនួន និងបិទទ្វារទីតាំងនោះមិនអនុញ្ញាតឲ្យបើកធ្វើអាជីវកម្មដោយអត់ច្បាប់បន្តទៀតនោះទេ។
ការចុះបង្ក្រាបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៦នៅផ្សារជីភូក្រុងសង្កាត់ព្រៃអង្គុញក្រុងបាវិតនិងតាមបណ្ដាភូមិសាស្ត្រក្រុងបាវិតទីតាំងមួយចំនួនទៀត។
លោកកែរដ្ឋាប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឲ្យដឹងថា ការចុះបង្ក្រាបទីតាំងប្រកបរអាជីវកម្មធ្វើធ្មេញពីសំណាក់សមត្ថកិច្ចនេះធ្វើបានចំនួន៦កន្លែងរឹបអូសវត្ថុតាងឧបករណ៍និងសម្ភារធ្វើធ្មេញមួយ ចំនួន ។ ក្នុងនោះបានឲ្យម្ចាស់ផ្ទះធ្វើកិច្ច សន្យាបញ្ឈប់ការបើកព្យាបាលដោយពុំមានច្បាប់អនុញ្ញាតបន្តទៀត ។
លោកបន្តទៀតថា ការចុះបង្ក្រាបនេះមិនមែនធ្វើតែនៅក្រុងបាវិតនោះទេសមត្ថកិច្ចនិងបន្តធ្វើនៅតាមបណ្តាស្រុកក្រុងមួយ ចំនួនទៀតនៃខេត្តស្វាយរៀងដើម្បីលើក កំពស់វិស័យសុខាភិបាលនិងលុបបំបាត់ការធ្វើធ្មេញដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ។
គួរបញ្ជាក់ថា សកម្មភាពចុះបិទទីតាំង ជាព្យាបាលធ្មេញក្រុងបាវិតនេះនៅបន្ទាប់ពីឃ្លីនិកឃឹមរ៉ានីបានចាក់ថ្នាំឲ្យអ្នកជំងឺស្លាប់ កាលពីប៉ុន្មានថៃ្ងមកនេះ ។
តាមប្រភពពីមន្រ្តីក្រសួងសុខាភិបាល បានឲ្យដឹងដែរថា បន្ទាប់ពីមានហេតុការណ៍ ចាក់ថ្នាំអ្នកជំងឺស្លាប់នេះរដ្ឋមន្រ្តីក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំនិងរឹតបន្ទឹង និងណែនាំដល់មន្រ្តីមន្ទីរសុខាភិបាលនៅ តាមបណ្តាខេត្ត-ក្រុងទូទាំងប្រទេសត្រូវចុះ ពិនិត្យមើលឃ្លីនិក និងកន្លែងព្យាបាលអ្នក ជំងឺតាមបណ្តាស្រុក-ភូមិទៅលើច្បាប់ទម្លាប់ និងគ្រូពេទ្យមានសញ្ញាប័ត្រដែរឬទេ?
បើតាមសេចក្តីរាយការណ៍ឲ្យដឹងដែរថា នៅក្នុងប្រទេសកម្ពុជាមិនមែនមាននៅតែ ក្រុងបាវិតមួយនោះទេដែលមានទីតាំងបើក ព្យាបាលធ្មេញ និងពិនិត្យជំងឺទូទៅដោយ គ្មានច្បាប់ និងជំនាញពិតប្រាកដ។ ការពិត នៅតាមបណ្តាខេត្តនានា ពិសេសនៅក្នុង រាជធានីភ្នំពេញគេបានដឹងថា កន្លែងគ្លីនិក ព្យាបាលអ្នកជំងឺមួយចំនួនធំ និងឱសថស្ថាន ពំុមានច្បាប់អនុញ្ញាតពីមន្ទីរ និងក្រសួង សុខាភិបាលនោះទេ ។
ភាពធូររលង់នេះបណ្តាលឲ្យគ្លីនិកមួយ ចំនួនបានព្យាបាលអ្នកជំងឺទាំងប្រថុយប្រថានគ្មានជំនាញច្បាស់លាស់ធ្វើយ៉ាងណា ឲ្យតែលុយចូលដូចជាគ្លីនិកឃឹមរា៉នីជាដើម កាប់កោរអត់ដាក់ទឹក៕
ដោយ៖ យឹម សុថាន