ភ្នំពេញៈ សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសផ្តន្ទាទោស លើជនជាប់ចោទ៣ នាក់វាយអ្នកតំណាងរាស្ត្របក្សសង្គ្រោះជាតិ២រូបកំណត់ម្នាក់៤ឆ្នាំ តែអនុវត្តន៍ក្នុងពន្ធនាគារត្រឹមម្នាក់១ឆ្នាំ រួមគ្នាសងជនរងគ្រោះម្នាក់៤០លានរៀល និងពិន័យចូលថវិការរដ្ឋម្នាក់៦លានរៀលផងដែរ។
សំណុំរឿងវាយអ្នកតំណាងរាស្រ្ត ប្រកាសសាលក្រមកាលព្រឹកថ្ងៃទី ២៧ ឧសភា ឆ្នាំ២០១៦ ជនជាប់ចោទ១.ឈ្មោះ ម៉ៅ ហឿន ភេទប្រុស អាយុ៣៤ ឆ្នាំជាមន្រ្តីយោធា ២.ឈ្មោះស៊ុត វ៉ាន់នី ភេទប្រុស អាយុ ៣៣ឆ្នាំ និង៣ឈ្មោះញ៉យ ចំរើន ភេទប្រុសអាយុ ៣៥ឆ្នាំ ។
ជនរងគ្រោះមានលោក គង់ សុភា និងលោកញ៉យ ចំរើន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ៕
ដោយ សីលា
...