កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យពីនាក់ រឹបអូសថ្នាំញៀន ៤៣កញ្ចប់

ចែករំលែក៖

ខេត្តត្បូងឃ្មំុ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជារួមចំណែកក្នុងការអនុវត្តគោលនយោបាយភូមិឃុំសុវត្ថិភាពកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំបានធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដូចភ្លៀងរលឹម។

ជាក់ស្តែងនៅវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំចំនួន ៦នាក់ រថយន្ត ២គ្រឿង បានចុះធ្វើប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ពាក់ព័ន្ធករណីនេះលោក វរសេនីយ៍ទោ អ៊ាង ភារៈ មេបញ្ជាការស្តីទីកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំបានថ្លែងបញ្ជាក់ឲ្យដឹងថា ជាលទ្ធផលកម្លាំងយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់គឺទី១-ឈ្មោះ អ៉ឹម ស្រឿន ភេទស្រី អាយុ២៦ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងទី២-ឈ្មោះ អ៊ឹម សារឿន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។ ក្រោយពីធ្វើការឃាត់ខ្លួន ដោយមានការអនុញាត្តិ និងសម្របសម្រួលពីសំណាក់លោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដឹកនាំដោយលោកវរសេនីយ៍ត្រី ងួន ចាន់ អនុប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៧០១ បានចុះទៅធ្វើការឆែកឆេរលំនៅដ្ឋានបក្ខពួករបស់ជនសង្ស័យម្នាក់ទៀតឈ្មោះ ស៊ាន ហុង ហៅ តើក ហៅម៉ី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិក្រែក ត្បូងឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (គេចខ្លួនបាត់)។

ជាលទ្ធផលយើងបានរកឃើញនិងដកហូតវត្ថុតាងរួមមានម្សៅក្រាមពណ៌សចំនួន ៤២កញ្ចប់តូច ម្សៅក្រាមពណ៌ក្រហម ១កញ្ចប់តូច (ទម្ងន់សរុប ៧.៤៨ក្រាម) ឧបករណ៍សម្រាប់សេពគ្រឿងញៀន និងថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។ បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពុងកសាងសំណុំរឿងតាមនីតិវិធី៕

1 (3)

1 (1)

1 (2)

ដោយ៖ វណ្ណះ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print