សប់កង់គោយន្តកន្ត្រៃ ផ្ទុះយ៉ាន់រងរបួសធ្ងន់ នៅយក្សឡោម

ចែករំលែក៖

ខេត្តរតនគិរី៖ យុវជនជាងជួសជុលម៉ូតូម្នាក់រងរបួសត្រង់ថ្ងាស់យ៉ាងដំណំ ខណះបូមខ្យល់ចូលកង់មួយគ្រាប់ឲ្យគេប្រភេទកង់គោយន្តកន្រ្តៃ(ហៅថាកាឡេថង)ចៃដន្យកង់នោះផ្ទុះឡើងលាន់សូរដូចគ្រាប់បែកផ្លោង បណ្តាលឲ្យយុវជនដួលផ្ងាក្រោយរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសង្គ្រោះប៉ូលិសចរាចរណ៍ផ្លូវគោកដឹកបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ។

តាមការឲ្យដឹងពីលោកជាង ហឿង នាយប៉ុស្តិនគរបាលសង្កាត់យក្សឡោមបានឲ្យដឹងថា ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង៣០នាទីព្រឹកថ្ងៃទី២៧​ ខែឧសភា​ ឆ្នាំ២០១៦ នៅត្រង់ចំណុចតូបជាងជួសជុលម៉ូតូ​ ទល់មុខប៉ុស្តិ​ ឋិតក្នុងភូមិឡាប៉ូ សង្កាត់យក្សឡោម ក្រុងបានលុង។ លោកបន្តទៀតថា ករណីគ្រោះថ្នាក់នេះបង្កឡើងដោយកង់គោយន្តកន្ត្រៃដែកយ៉ាន់កញ្ចាស់ដែលម្ចាស់គោយន្តមិនព្រមបោះបង់ចោលបង្ខំឲ្យជាងជួសជុលម៉ូតូបូមខ្យល់ចូលដើម្បីយកទៅប្រើប្រាស់បន្ត បណ្តាលឲ្យផ្ទុះឡើងហើយយុវជនម្នាក់ឈ្មោះ ម៉េត វ៉េន អាយុ២១ឆ្នាំ(នៅលីវ)ជនជាតិខ្មែរមានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ មុខរបរជាងជួសជុលម៉ូតូ ដួលផ្ងាក្រោយ រយ៉ាស់ក្បាលប្រវែង០.២០ស.ម ជម្រៅមួយថ្នាំងដៃត្រូវបានគ្រូពេទ្យបង្អែកខេត្តសង្គ្រោះបន្ទាន់។

ក្រោយពេលកើតហេតុម្ចាស់កង់គោយន្តមិនស្គាល់អត្តសញ្ញណមានការភិតភ័យរត់គេចខ្លួនបាត់បន្សល់ទុកកង់នៅនឹងកន្លែងកើតហេតុ៕

image image

ដោយ៖ វុទ្ធឦសាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print