ម៉ាឡេស៊ីមានជំនឿគ្រប់គ្រងការឆ្លងរាលដាលកូវីដ-១៩បានល្អក្នុងថ្ងៃបោះឆ្នោត

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ាឡេស៊ីបានលើកឡើងថា ពលរដ្ឋម៉ាឡេសុីមានទំនុកចិត្តក្នុងការទៅបោះឆ្នោត ព្រោះករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសម៉ាឡេស៊ីបានឆ្លងផុតហើយ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ាឡេស៊ី លោក Khairy Jamaluddin បានលើកឡើងថា ស្ថានភាពកូវីដ-១៩ ក្នុងប្រទេសនេះគឺគ្រប់គ្រងបានទាំងស្រុង ហើយពលរដ្ឋទៅបោះឆ្នោតប្រកបដោយសុវត្ថិភាព មិនបារម្ភពីការឆ្លងកូវីដ-១៩ នោះឡើយ។
សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានផ្សាយថា ដំណើរការបោះឆ្នោតសកលមុនអាណត្តិបានចាប់ផ្តើមប្រព្រឹត្តទៅហើយនៅក្នុងប្រទេសម៉ាឡេស៉ី ខណៈដែលវាគឺជាការបោះឆ្នោតដែលគេរំពឹងថានឹងអាចបញ្ចប់បញ្ហាអស្ថិរភាពនយោបាយប៉ុន្មានឆ្នាំមកនេះ។
ប្រជាជនម៉ាឡេស៉ីដែលមានសិទ្ធិបោះឆ្នោតសរុប ២១.‌១លាននាក់ នឹងបោះឆ្នោតជ្រើសរើសសមាជិកចំនួន២២២នាក់សម្រាប់រដ្ឋសភានៃប្រទេសរបស់ខ្លួន។ សម្ព័ន្ធគណបក្សដែលដឹកនាំដោយ លោក អាន់វ៉ា អ៉ីប្រាហ៉ីម (Anwar Ibrahim) ត្រូវគេព្យាករថា នឹងឈ្នះបានអាសនៈចំនួនច្រើនជាងគេ ប៉ុន្តែមិនគ្រប់ចំនួនសម្រាប់សំឡេងភាគច្រើន ដែលចាំបាច់ក្នុងការបង្កើតរដ្ឋាភិបាលតែឯងនោះឡើយ ខណៈដែលរូបលោកត្រូវប្រជែងជាមួយ សម្ព័ន្ធគណបក្សដែលដឹកនាំដោយនាយករដ្ឋមន្រ្តីបច្ចុប្បន្ន គឺលោក (Ismail Sabri Yaakob) ហើយនិងសម្ព័ន្ធគណបក្សរបស់អតីតនាយករដ្ឋមន្រ្តី លោក មូយីដឌីន យ៉ាស្ស៉ីន (Muhyiddin Yassin)។
លទ្ធផលស្ទង់មតិចុងក្រោយបំផុត កាលពីថ្ងៃសុក្របានបង្ហាញថា សម្ព័ន្ធគណបក្សរបស់លោក ប៉ាកាតាន់ ហារ៉ាប៉ាន់ (Pakatan Harapan) អាចនឹងទទួលបាន៨២អាសនៈ ហើយសម្ព័ន្ធ ប៉ឺរីកាតាន់ ណាសិនណាល់ (Perikatan Nasional) របស់លោក មូយីដឌីន អាចនឹងបាន៤៣អាសនៈ រីឯសម្ព័ន្ធបារីសានរបស់លោក (Ismail Sabri Yaakob)អាចនឹងបាន១៥អាសនៈ ខណៈដែល៤៥អាសនៈក្នុងចំណោមអាសនៈ ដែលនៅសល់គឺមិនច្បាស់ឡើយ។ លោក អានវ៉ា ស្ថិតនៅជម្រើសទី១សម្រាប់តំណែងនាយករដ្ឋមន្រ្តី ជាមួយសំឡេងគាំទ្រ៣៣ភាគរយ ស្របពេលដែល លោក មូយីដឌីន ទទួលបាន២៦ភាគរយ ហើយលោក អ៉ីស្មែល ទទួលបាន១៧ភាគរយ។
ដោយពុំមានអ្នកឈ្នះដាច់ពិតប្រាកដបែបនេះ ភាពមិនច្បាស់លាស់ផ្នែកនយោបាយអាចនឹងនៅតែបន្ត ខណៈដែលម៉ាឡេស៉ី ប្រឈមមុខនឹងកំណើនសេដ្ឋកិច្ចដ៏យឺត ព្រមទាំងការកើនឡើងនៃអតិផរណា។ តាំងពីឆ្នាំ២០១៨ មកទល់បច្ចុប្បន្ន ប្រទេសអាស៊ានមួយនេះ មាននាយករដ្ឋមន្រ្តីសរុប៣នាក់។ លោក(Ismail Sabri Yaakob) បានរំលាយសភា ហើយស្នើឱ្យរៀបចំការបោះឆ្នោតសកលមុនអាណត្តិ កាលពីខែតុលាកន្លងទៅ៕ ដោយធីរីណា

...

រូប​ថត​ :​ TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print