កាកបាទក្រហមកម្ពុជា ផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៨ខេត្ត

ចែករំលែក៖

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន២៧៤ គ្រួសារ ក្នុងនោះ ខេត្តបន្ទាយមានជ័យ ចំនួន៩០គ្រួសារ ខេត្តសៀមរាប ចំនួន ៩១គ្រួសារ និងខេត្តក្រចេះ ចំនួន ៩៣គ្រួសារ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ។

សូមជម្រាបថា គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ កាកបាទក្រហមកម្ពុជា ទាំងថ្នាក់កណ្តាល និងសាខាកាកបាទក្រហមកម្ពុជាទាំង២៥ រាជធានី-ខេត្ត បានផ្តល់ជំនួយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់បានសរុប ចំនួន ៦,៨១៧គ្រួសារ មកពី ៦៩០ភូមិ ក្នុងឃុំចំនួន៣៨០ ស្រុកចំនួន១៥៣ និងខេត្តចំនួន២៣ ។

ខេត្តដែលរងគ្រោះ មានខេត្តចំនួន៨ ដែលបានទទួលរងផលប៉ះពាល់ធ្ងន់ជាងគេ ( លើសពី៣០០គ្រួសារ )
– ខេត្តសៀមរាប ចំនួន៩៣៣គ្រួសារ ។
– ខេត្តបាត់ដំបង ចំនួន៩១០គ្រួសារ ។
– ខេត្តកំពង់ចាម ចំនួន៨៧៩គ្រួសារ ។
– ខេត្តបន្ទាយមានជ័យ ចំនួន៦២៤គ្រួសារ ។
– ខេត្តកំពង់ធំ ចំនួន៤៤៩គ្រួសារ ។
– ខេត្តព្រះវិហារ ចំនួន៣៩០គ្រួសារ ។
– ខេត្តឧត្តរមានជ័យ ចំនួន៣៧០គ្រួសារ ។
– ខេត្តប៉ៃលិន ចំនួន៣១១គ្រួសារ ។

កាកបាទក្រហមកម្ពុជាដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចប្រធានតែងតែគិតគូរ ពីសុខទុក្ខពលរដ្ឋរងគ្រោះដោយយថាហេតុស្ទើរគ្រប់ច្រកល្ហកនៅតំបន់ដាច់ស្រយាល ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយឡើយ ៕

13307460_1005077809547674_1319660216089008543_n

13256467_1005077822881006_920350873672684214_n

13312797_1005077866214335_8404998996343237239_n

13312919_1005077869547668_3216395792869577533_n

13245226_1005077949547660_2539591819103185485_n

13254032_1005077952880993_8054917705450189921_n

13322118_1005078006214321_8197339530378188527_n

13321642_1005078026214319_1396251325066137678_n

13315230_1005078039547651_2194238356629553978_n

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print