ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានឆ្លៀតពេលទំនេរដ៏តិចតួចបំផុតដើម្បីការពារសុខភាពអញ្ជើញទៅវាយកូនកូលទាំងព្រលឹមអុរ បង្កើតនូវការរីករាយក្រោយពីមានភ្លៀងធ្លាក់ ផ្តល់ទឹកសម្រាប់ប្រជាកសិករនៅក្របខណ្ឌទូទាំងប្រទេសសម្រាប់បង្កបង្កើនផល។
មួយសប្ភាហ៍ពេញមួយសប្ភាហ៍សម្តេចតេជោស្ទើរតែរកពេលសម្រាប់កីឡាមិនបាន ខណៈសម្តេចបានគិតគូរខ្ពស់បំផុតចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋ ក្នុងនោះសម្តេចបានមានប្រសាសន៍យ៉ាងដូច្នេះថាៈ ថ្ងៃសៅរ៍សប្ដាហ៍មុនទើបត្រឡប់មកពីសហព័ន្ធរុស្ស៊ី។ ថ្ងៃសៅរ៍សប្ដាហ៍ក្រោយគឺជាថ្ងៃវិលត្រឡប់មកពីប្រទេសម៉ាឡេស៊ីដែលនៅទីនោះនឹងធ្វើទស្សនៈកិច្ចផ្លូវការផង និងចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកផង។
ថ្ងៃ សៅរ៍ សប្តាហ៍នេះបានវាយកូនគោលតាំងពីព្រលឹម បង្កើតនូវការរីករាយក្រោយភ្លៀងធ្លាក់៕
ដោយ៖ សុខ ខេមរា
...