ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត ខេមរាជនា សក្ខីហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី បានចេញព្រះរាជក្រឹត្យតែងតាំងអភិបាលខេត្ត ចំនួន ០៣រូប សម្រាប់អាណត្តិទី២។ នេះបេីយោងតាមប្រភពព័ត៍មានពីដែលអង្គភាពយេីងទេីបទទួលបាន នៅព្រឹកថ្ងៃអាទិត្យទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។
យោងតាមព្រះរាជក្រឹត្យតែងតាំងអភិបាលខេត្ត ចំនួន ០៣រូប សម្រាប់អាណត្តិទី២នេះ មានដូចខាងក្រោម៖
មាត្រា ១ តែងតាំងមុខតំណែងអភិបាល នៃគណៈអភិបាលខេត្ត សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែលចំនួន០៣រូប ៖
១, ឯកឧត្តម ប៉ែន កុសល្យ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាល នៃគណៈអភិបាល ខេត្តឧត្តរមានជ័យ។
២, ឯកឧត្តម ទៀ សីហា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាល នៃគណៈអភិបាលខេត្តសៀមរាប។
៣, ឯកឧត្តម ជាម ច័ន្ទសោភ័ណ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ជាអភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ។
មាត្រា ២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ៕ ដោយ៖សហការី