នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak បំពេញទស្សនកិច្ចនៅអ៊ុយក្រែន ផ្តល់ជំនួយយោធាជិត ៦០លានដុល្លារ

ចែករំលែក៖

ការិយាល័យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak បាននិយាយកាលពីថ្ងៃទី ២០ ខែវិច្ឆិកាថា “នាយករដ្ឋមន្ត្រី Rishi Sunak ស្ថិតនៅក្នុងប្រទេសអ៊ុយក្រែនក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់គាត់ទៅកាន់ទីក្រុង Kiev ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky និងបញ្ជាក់ពីការបន្តគាំទ្ររបស់ព្រះមហាក្សត្រចក្រភពអង់គ្លេស” ។

យោងតាមទីភ្នាក់ងារព័ត៌មាន AFP ដែលមានវត្តមានក្នុងទីក្រុងគៀវ លោកនាយករដ្ឋមន្ត្រី Sunak បាននិយាយថា ចក្រភពអង់គ្លេសនឹងឈរជាមួយទីក្រុង Kiev «រហូតដល់សន្តិភាពនិងសន្តិសុខដែលអ៊ុយក្រែនត្រូវការ»។ លោក ស៊ុនណាក់ បានបន្ថែមថា៖ «បន្ទាប់មកយើងនឹងឈរក្បែរអ្នកក្នុងពេលអ្នកកសាងប្រទេសដ៏អស្ចារ្យរបស់អ្នកឡើងវិញ»។
មេដឹកនាំអង់គ្លេសបាននិយាយថា ប្រទេសរបស់លោកនឹងផ្តល់កញ្ចប់ជំនួយការពារដែនអាកាសចំនួន
៥0 លានផោន (59.4 លានដុល្លារ) ដល់អ៊ុយក្រែន រួមទាំងកាំភ្លើងប្រឆាំងយន្តហោះ និងបច្ចេកវិទ្យាដើម្បីដោះស្រាយជាមួយយន្តហោះគ្មានមនុស្សបើក (drone) ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី លោក ស៊ូណាក់ បានបញ្ជាក់ដូច្នេះថា «ខ្ញុំស្ថិតនៅទីនេះ នៅថ្ងៃនេះ ដើម្បីនិយាយថា ចក្រភពអង់គ្លេសនឹងបន្តឈរនៅជាមួយអ្នក…រហូតទាល់តែអ៊ុយក្រែនបានទទួលសន្តិភាព និងសន្តិសុខដែល ខ្លួនត្រូវការ ហើយស័ក្តិសមនឹងទទួលបាន»។
អមជាមួយពាក្យសន្យានៅចំពោះមុខលោក ហ្សេលេនស្គី លោក ស៊ូណាក់ ក៏បានប្រកាសផ្ដល់ជំនួយយោធាបន្ថែម៦០លានដុល្លារដល់អ៊ុយក្រែនផងដែរ ហើយកញ្ចប់ជំនួយនេះរួមមានកាំភ្លើងប្រឆាំងយន្ដហោះចម្បាំង ១២០គ្រឿង រ៉ាដា និងបរិក្ខារប្រឆាំងយន្ដហោះដ្រូន៕ ដោយធីរីណា

...

រូប​ថត​ :​ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print