ភ្នំពេញ ៖ លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យកា រអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិ កា ឆ្នាំ២០២២ បានបើកការស៊ើបសួរលើអ្នកជំនួញហាយសូរម្នា ក់ ពាក់ពន្ធពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញ ដូរបាន (ឆបោក) លើទឹកប្រាក់រាប់សែនដុល្លារអាមេរិក ។
ក្រោយពីសាកសួរអស់រយៈពេលច្រើនម៉ោង ក៏ផុតម៉ោងការងាររដ្ឋបាលតំណាងអយ្យការបានផ្ញើជនសង្ស័យទៅសមត្ថកិច្ចវិញ និងតម្រូវឲ្យនាំមកសាកសួរនៅថ្ងៃបន្តបន្ទាប់ទៀត ។
ជនសង្ស័យឈ្មោះ ពេជ្រ ស្រីមុំ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពាណិជ្ជករ ស្នាក់នៅផ្ទះលេខ២៥២ ផ្លូវផ្លាទីនឹម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ស្ត្រីអ្នកជំនួញហាយសូររូបនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅឃាត់ខ្លួនកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ៤ដេ ផ្លូវដាវីន បុរី វរជន ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលស្ត្រីអ្នកជំនួញល្បីខាងឆបោកមនុស្សជាច្រើននាក់ មានទំហំទឹកប្រាក់រាប់លានដុល្លារអាមេរិក ហើយការឃាត់ខ្លួននោះគឹធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ ក្រោមការដឹក នាំអនុវត្ត និងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជ អាជ្ញារង ។
នៅរសៀ លថ្ងៃទី១៩ ខែវិច្ឆិកា កម្លាំងកងអាវុធហត្ថបានដឹកអ្នកជំនួញហាយសូរ តាមរថយន្តមួយគ្រឿងបំពាក់ដោយសារ៉ែន ចូលដល់ក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញតែម្តង មិនបានដាក់ឲ្យចុះដើរពីក្រៅដូចជនសង្ស័យពាក់ពន្ធលួចឆក់ប្លន់ឬគ្រឿងញៀននោះទេ ដែលអ្នកខ្លះនិយាយថា ជនសង្ស័យជាអ្នកមានធនធានចង់ទិញយក្សជិះលេងក៏បានដែរ ។ នៅសាលាដំបូងរាជធានីភ្នំពេ ញបន្ទាប់ពីសមត្តកិច្ចកងរាជអាវុធហត្ថបញ្ជូនជនសង្ស័យទៅដល់ គេបានសង្កេតឃើញមេធាវីការពារក្តីឲ្យដើមបណ្តឹង២.៣ នាក់ ខ្លះកាន់ពាក្យបណ្តឹងដើម្បីដាក់ចូលបន្ថែម ខ្លះកាន់ដីកាបញ្ជាឲ្យចូល ខ្លួន ដែលតំណាងអយ្យការទើបនិងចេញថ្មីៗ តាមឃ្លាំមើលចំណា ត់ការរបស់អយ្យការក្នុងដំណាក់ការស៊ើបសួរ ។ បើតាមមេធាវី២. ៣នាក់នោះនិយាយថា សំណុំរឿងស្រ្តីអ្នកជំនួញហាយសូរ(ពេជ្រ ស្រីមុំ)មាន៥ករណី សុទ្ធតែរឿងព្រហ្មទណ្ឌ ឆបោក ចេញមូលប្បទានប័តអត់សាច់ប្រាក់(សែកស្អុយ)រាប់លានដុល្លារអាមេរិក ហើ យសំណុំរឿងនិមួយៗមិនស្ថិតនៅព្រះរាជអាជ្ញា ឬព្រះរាជអាជ្ញារងណាម្នាក់នោះទេ គឺមានព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង៤ នាក់កាន់រឿងក្តីផ្សេងៗគ្នា ដែលការស៊ើបសួរនិងត្រូវចំណាយពេលសួរបន្តបន្ទាប់គ្នាដែរ ។ បានសង្កេតឃើញទៀតថា អ្នកជំនួញហាយសូរ(ពេជ ស្រីមុំ)មិនមែនសមត្តកិច្ចទើបនិងចាប់ខ្លួនមួយករណី នេះទេ គឺចាប់ខ្លួន៣លើកមកហើយ ជាក់ស្តែងលើកទី១.កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្ម ទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុចមុខអាគា Rise Commercial Buil ding នៅខណ្ឌបឹងកេងកង តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ដែលមានទឹកប្រាក់ចំនួន ៧៧៦.០០០ ដុល្លារ អាមេរិក តាមពាក្យបណ្តឹងរបស់ឈ្មោះ លឹម ហ៊ួរនីតូ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ពាណិជ្ជករ ។ លើកទី២.រំលងបានប្រហែល១ខែ កម្លាំងសមត្តកិច្ចនគរ បាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញឃាត់ខ្លួន ពាក់ពន្ធពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបក រណ៍អាចជួញដូរបាន(សែកស្អុយ)ដដែល ពេលនោះជនសង្ស័យបានដាក់ប្រាក់តម្កល់ដើម្បីធានាខ្លួន ទើបតំណាងអយ្យការអនុ ញ្ញាតិឲ្យវិលទៅផ្ទះវិញ ។ ហើយលើកទី៣.នេះជនសង្ស័យត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនម្តង និងកំពង់បន្តនីតិ វិធី ។ បើតាមមេធាវីម្នាក់ការពារក្តីឲ្យក្រុមមួយបានឲ្យដឹងថា លោកក៏ត្រូវបានម្ចាស់ក្រុមហ៊ុនមួយពឹងពាក់តាមផ្លូវច្បាប់ ឲ្យរៀបចំដាក់ពាក្យបណ្តឹងប្តឹងឈ្មោះ ពេជ្រ ស្រីមុំ ដែរ ពាក់ពន្ធពីបទ.ឆបោកលើទឹកប្រាក់ប្រមាណ ៩៣៤ ៩៦០ ដុល្លារអាមេរិក ដែលជនស ង្ស័យបានប្រើប្រាស់ មូលប្បទានប័តអត់សាច់ប្រាក់ចំនួន៩សន្លឹក ជា(សែកស្អុយ)ទាំងអស់ ។ សូមជួយតាមដានតទៅទៀត និងរង់ចាំមើលលើកនេះតើស្រ្តីជំនួញហាយសូរ ពេជ្រ ស្រីមុំ មានវាសនាបែបណា ? ៕
ដោយ រ៉ារ៉ា