លេចលឺថា ទណ្ឌិត ឈូក បណ្ឌិត, ជនជាប់ចោទ អាំង មាលតី, ជនត្រូវចោទ ឧកញ៉ា ថោង សារ៉ាត់, យកមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតធ្វើជាពន្ធនាគារ?

ចែករំលែក៖

ភ្នំពេញ៖ មិនដឹងថាយកជាការណ៍បានក្នុងកំរិតណាទេ ខណៈមន្ត្រីពន្ធនាគារ បានបង្ហើបថា ទណ្ឌិត ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតខេត្តស្វាយរៀង, ជនត្រូវចោទលោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជនត្រូវចោទឧកញ៉ា ថោង សារ៉ាត់ មានសុខភាពមិនសូវល្អ ច្រើនតែទៅសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។

មន្ត្រីពន្ធនាគារបន្តថា ពួកគាត់ទៅព្យាបាលម្តងៗរាប់ខែ ហើយពេលនេះក៏កំពុងស្ថិតក្នុងមន្ទីរពេទ្យនៅឡើយដែរ និងសម្រាកបន្ទប់តែមួយទៀតផង ។ គេកំពុងឆ្ងល់ថា មន្ទីរពេទ្យអាចជាជំរក ឬសម្រាប់ការស្នាក់អាស្រ័យព្យាបាលជំងឺបានតែទៅលើ ក្រុមអ្នកជាប់ឃុំ មានទ្រព្យសម្បត្តិ អ្នកមានមុខមាត់រីមួយយ៉ាងណា? ពីព្រោះមតិខ្លះយល់ឃើញថា អាចប្រើរូបភាពដូចខាងលើដើម្បីឲ្យអ្នកជាប់ឃុំមានលុយមានឱកាសចេញពីក្រៅពន្ធនាគារក៏អាចថាបាន។ ដូច្នេះអ្នកគ្រប់គ្រងពន្ធនាគារ ក៏ដូចជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃគួរពិនិត្យក្នុងភាពមិនប្រក្រតីនេះ ជៀសវាងរងនូវពាក្យចំអកថាៈ ហេសហេ…អ្នកមានប្រាក់ដូចយកមន្ទីរពេទ្យធ្វើពន្ធនាគារ !!! ព្រោះគេនៅចាំបានថា ប៉ុន្មានខែមុននោះអនុរក្សពន្ធនាគារ បានយកជនសង្ស័យម្នាក់ជាអ្នកមានប្រាក់ ដែលសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្ត ទៅដេកព្យាបាលសុខភាពនៅមន្ទីរពេទ្យមិត្តភាពខ្មែរ.សូវៀតនោះដែរ ។ លុះពេលយប់ជនសង្ស័យជាអ្នកមានប្រាក់បានទិញស្រា និងសាច់ក្លែមឲ្យអនុរក្សពន្ធនាគារ៣នាក់ផឹកស៊ី រហូតដល់ស្រវឹងបាត់បង់ស្មារតី ត្រូវជនសង្ស័យលួចរត់គេចខ្លួនបាត់ ។ ក្រោយពេលហេតុការនោះកើតឡើងភ្លាម មន្ត្រីពន្ធនាគារ៣នាក់នោះត្រូវបានអង្គភាពបញ្ឍរជើង រហូតសព្វថ្ងៃនេះ ៕

8f8d70ba-7754-43ba-9b81-4b1047369912

bed4242b-33dd-489c-9ee8-eeaefffd917b

4f73bae4-09c0-413c-999c-c86c49bc7685

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print