រថយន្តដឹកស្រាបៀអង្គរ បុករថយន្តអង្គភាពមន្ទីរសធារណការនិងដឹកជញ្ជូន ផ្នែកស្ពានថ្នល់ខេត្តកណ្តាលកំពុងជួសជុលផ្លូវ

ចែករំលែក៖

ខេត្តកណ្តាល៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ បង្កឡើងដោយរថយន្តធុងធំស្រាបៀអង្គរបុករថយន្តកំពុងជួសជុលផ្លូវរបស់អង្គភាពមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាលបណ្តាលឲ្យខូចខាតរថយន្តទាំង២និងបង្កគ្រោះថ្នាក់ដល់ជនរងគ្រោះផងដែរ។

ករណីគ្រោះថ្នាក់ស្ថិតនៅចំណុចភូមិតាំងឫស្សី ឃុំរការជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល លើផ្លូវជាតិលេខ៨ចន្លោះគីឡូម៉ែត្រលេខ៣១-៣២ បង្កឡើងដោយរថយន្តស្រាបៀអង្គរម៉ាកFusoប្រភេទដឹកទំនិញធំ ពណ៌ក្រហម ពាក់ស្លាកលេខព្រះសីហនុ3A-2818 អ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះដោយបើកបរក្នុងទិសដៅពីកើតទៅលិចដោយមានការធ្វេសប្រហែសក៏បានបុកជាមួយរថយន្តម៉ាកFrontie ពណ៌សពាក់ស្លាកលេខកណ្ដាល2A-7560 បើកបរដោយឈ្មោះ  លឹម  សម្រស់ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិកំពង់សំណាញ់ ឃុំកំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ខណៈបើកបរក្នុងទិសដៅពីលិចទៅកើតរួមដំណើរមានគ្នា៣នាក់គឺមានឈ្មោះយិន ចន្ថា ភេទស្រី អាយុ៤៣ឆ្នាំ ត្រូវរងរបួសធ្ងន់បាក់ជើងផ្នែកខាងស្ដាំ គៀបជាប់ក្នុងរថយន្ត ជនរងគ្រោះរស់នៅភូមិដំរីស្លាប់ ឃុំទ្រាល ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ឈ្មោះឡុច ស្រីឡាច ភេទប្រុស អាយុ៤៧ឆ្នាំ រងរបួសស្រាល រស់នៅភូមិ-ឃុំចំបក់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងឈ្មោះ ជា អូន ភេទស្រី អាយុ៤៤ឆ្នាំ រងរបួសស្រាល រស់នៅភូមិចំបក់ ឃុំស្រយ៉ូវ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

គ្រោះថ្នាក់ចរាចរណ៍នេះរថយន្តដែលខូចខាតទាំង២គ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ៕

1 (4)

1 (2)

1 (3)

1 (1)

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print