សុន្ទរថាគន្លឹះរបស់ សម្តេចតេជោ ថ្លែងក្នុងពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ (AIPA-43) ក្រោមមូលបទ ” បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាបន្ន និងភាពធន់របស់អាស៊ាន ”

ចែករំលែក៖

ភ្នំពេញ ៖ សុន្ទរថាគន្លឹះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣  (AIPA-43) ក្រោមមូលបទ ” បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាបន្ន និងភាពធន់របស់អាស៊ាន ”  ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ។ 

-សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា;

-សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា; ឯកឧត្តម, លោកជំទាវប្រធាន, អនុប្រធាន និង សមាជិក, សមាជិកាសភា; 

-ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!

ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីបើក មហា- សន្និបាតអន្តរសភាអាស៊ាន លើកទី ៤៣ ។ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូទាំង អស់ដែលបានចំណាយពេលដ៏មានតម្លៃ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះដោយ ផ្ទាល់នៅរាជធានីភ្នំពេញ ។ ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេនៈ ឆ្នាំ ២០២២,កម្ពុជាពិតជាមាន កិត្តិយស ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំ មហាសន្និបាតអន្តរសភាអាស៊ាន លើកទី ៤៣ នេះ ស្រប ពេលនឹងការប្រារព្ធខួបលើកទី ៥៥ នៃការបង្កើតអាស៊ាន ។

ក្នុងរយៈពេលជិត ៣ ឆ្នាំ កន្លងទៅ, យើងមានសេចក្តីរីករាយយ៉ាងក្រៃលែង ដែលអាស៊ាន ខិតខំប្រឹងប្រែង និង រួមគ្នាជាធ្លុងមួយ ក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ចំពោះការ- រាតត្បាតនៃជំងឺកូវីដ-១៩ ក្រោមស្មារតីយោគយល់ និង ចេះជួយគ្នាទៅវិញទៅមក, ជាពិសេស បានសេចក្ដីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានស្តីពីរបៀបវារៈនៃការតភ្ជាប់អាស៊ានក្រោយឆ្នាំ ២០២៥,

យកជ័យជម្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ រហូតបានឈានទៅដល់ការបើកប្រទេស និង ចាប់ ផ្ដើមស្តារសេដ្ឋកិច្ចរៀងៗខ្លួនឡើងវិញ ។

ទោះជាយ៉ាងនេះក្តី ពិភពលោកនៅតែបន្តប្រឈមនឹងវិបត្តិជាច្រើនទៀត ដូចជា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ, សង្គ្រាម, ការ-បែងចែកប៉ូលពាណិជ្ជកម្ម និង សេដ្ឋកិច្ច, ការប្រែប្រួលអាកាសធាតុ និង គ្រោះធម្មជាតិ ដែលមិនត្រឹមតែកំពុងគំរាមកំហែងយ៉ាងខ្លាំងដល់ ជីវិតប្រជាជន និង សន្តិសុខសកល ប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានបន្ទច់បង្អាក់ដល់ការងើបឡើង វិញនៃសេដ្ឋកិច្ចសកល រួមទាំងបង្កឱ្យមានការកើនឡើងនូវសម្ពាធអតិផរណា, ការរាំងស្ទះខ្សែ ច្រវាក់ផ្គត់ផ្គង់ និង បញ្ហាអសន្តិសុខស្បៀង និង ថាមពល ។ល។ ក្នុងបរិបទនេះ, ប្រធានបទនៃ មហាសន្និបាទអន្តរសភាអាស៊ានលើកទី ៤៣ នេះ មានភាពពាក់ព័ន្ធ និង សមស្រប ដែលនឹងរួម ចំណែកបំផុសនូវស្មារតីទទួលខុសត្រូវរួម ក្នុងការឆ្លើយតបទាន់ពេល ស្របទៅនឹងសភាពការណ៍ វិវឌ្ឍន៍របស់តំបន់ និងសកល ព្រមទាំងពន្លឿនការស្ដារសង្គម-សេដ្ឋកិច្ចអាស៊ានឡើងវិញ ឆ្ពោះទៅ រកវិបុលភាពរួម ។

សម្តេច, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!

អាស៊ានបានឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយ ហើយត្រូវបានទទួលស្គាល់ជាសកល ថា ជាសហគមន៍ ស្នូលសម្រាប់និម្មាបនកម្មតំបន់ ។ ក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ ២០២២ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា», កម្ពុជាពិតជាមានមោទនភាព ដែល បានដឹកនាំអាស៊ានចូលរួមចំណែក ក្នុងការដោះស្រាយរាល់បញ្ហាប្រឈមដ៏លំបាកនានា ដែលតំបន់ កំពុងជួបប្រទះ, ហើយបានឈានទៅសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ដើម្បីរួមចំណែកជំរុញ សន្ទុះនៃដំណើរការកសាងសហគមន៍អាស៊ានស្របតាមស្មារតីស្នូលរបស់អាស៊ាន គឺ ចក្ខុវិស័យមួយ, អត្តសញ្ញាណមួយ និង សហគមន៍មួយ ។

ជាក់ស្ដែង, ជាមួយនឹងការប្តេជ្ញាចិត្តក្នុងនាមជាប្រធានអាស៊ាន និង ការចូលរួមជួយ ជ្រោមជ្រែងពីសមាជិកអាស៊ាន, កម្ពុជាសម្រេចបានភាពជោគជ័យគួរជាទីមោទនៈ លើការរៀបចំ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ នាពេលថ្មីៗ ដោយថ្នាក់ ដឹកអាស៊ាន និង ដៃគូ បានអនុម័តឯកសារ និង គំនិតផ្តួចផ្តើមសំខាន់ៗ ជាច្រើន សំដៅលើកកម្ពស់ ចីរភាព, បរិយាបន្ន និង ភាពធន់របស់អាស៊ាន ដូចជា៖ (១). សេចក្តីថ្លែងការណ៍ចក្ខុវិស័យរបស់ ថ្នាក់ដឹកនាំអាស៊ាន ស្តីពី អាស៊ានរួមគ្នាធ្វើ៖ (២)ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា

(៣). សេចក្តីថ្លែងការណ៍អាស៊ានស្តីពីការកសាងអនាគតមួយ ប្រកបដោយចីរភាព, បរិយាបន្ន និង ភាពធន់ តាមរយៈការជំរុញសហគ្រិនភាពស្រ្ដីក្នុងតំបន់អាស៊ាន, (៤). សេចក្តីថ្លែងការណ៍ស្តី ពីបរិវត្តកម្មឌីជីថលនៃប្រព័ន្ធអប់រំក្នុងតំបន់អាស៊ាន ។ល។

ទាក់ទងនឹងចីរភាព, បរិយាបន្ន និង ភាពធន់, អាស៊ាន បាននិងកំពុងផ្តល់អាទិភាពលើ ការអភិវឌ្ឍធនធានមនុស្ស, ការកែទម្រង់វិស័យអប់រំ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យស្របទៅនឹង ការវិវឌ្ឍនៃបរិវត្តកម្មឌីជីថល, និង ការលើកកម្ពស់តួនាទីស្ត្រី និង យុវជន ក្នុងការបង្កើនផលិតភាព សេដ្ឋកិច្ច និង ការជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្នុងបរិបទក្រោយវិបត្តិកូវីដ-១៩ ។ ចំពោះបញ្ហា ប្រែប្រួលអាកាសធាតុ, កម្ពុជា បានស្នើអាស៊ានពិចារណាលើការរៀបចំ «គំនិតផ្តួចផ្តើមបៃតង អាស៊ាន» នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាពេលថ្មីៗនេះផងដែរ ដើម្បីតម្រង់ទិសនៃកិច្ចអភិវឌ្ឍ

តំបន់ឆ្ពោះទៅកាន់អនាគតបៃតងប្រកបដោយចីរភាព ។

អាស៊ានក៏កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការអនុវត្តនូវផែនការសកម្មភាព និង គំនិតផ្តួចផ្តើមពាក់ព័ន្ធនានា ដែលបានដាក់ចេញ ដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពី កាលានុវត្តភាព ដែលកើតចេញពីនិន្នាការសកល ដូចជាឌីជីថលូបនីយកម្ម, សេដ្ឋកិច្ចចក្រ, សេដ្ឋកិច្ចបៃតង និង ការអភិវឌ្ឍសហគ្រាសធុនមីក្រូ, តូច និង មធ្យម, និង ជាពិសេស ការអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងអាសិប ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន នានា ដែលកិច្ចការទាំងនេះ នឹងក្លាយជាកម្លាំងចលករគន្លឹះ ក្នុងការជំរុញការតភ្ជាប់គ្រប់វិស័យ ក៏ដូចជាការរួមគ្នាឆ្លើយតប ប្រកបដោយប្រសិទ្ធភាពទៅនឹងបញ្ហាប្រឈមនានា ។

ក្នុងទិដ្ឋភាពនយោបាយ និង សន្តិសុខ, កម្ពុជាបានបន្តផ្តល់អាទិភាពលើការពង្រឹង មជ្ឈភាព និង ឯកភាពអាស៊ាន ព្រមទាំងប្រកាន់ខ្ជាប់នូវយន្តការពហុភាគីនិយម ដែលជាយន្តការតំបន់ដ៏ សំខាន់ ក្នុងការចូលរួមចំណែកបន្ធូរបន្ថយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និង ការប្រឈម មុខដាក់គ្នារវាងប្រទេសមហាអំណាច ជាពិសេស តាមរយៈការបន្តលើកកម្ពស់កិច្ចសន្ទនាជាមួយ ដៃគូក្នុងវេទិកានានា ។ ទោះជាមិនទាន់អាចដោះស្រាយបានទាំងស្រុងនូវបញ្ហាសន្តិសុខនានាក្នុង តំបន់, ខ្ញុំជឿជាក់ថា លទ្ធផលវិជ្ជមាននៃ កិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០ និង ៤១ និង កិច្ចប្រជុំ កំពូលពាក់ព័ន្ធ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកំណត់នូវចំណុចរួមសំខាន់ៗមួយចំនួន ដែលបានផ្តល់ជាបច្ច័យសម្រាប់ការស្វែងរកដំណោះស្រាយ ដើម្បីធានាឱ្យបាននូវសន្តិសុខ, ស្ថិរភាព និង ការអភិវឌ្ឍ ។

សមិទ្ធផល និង ការកំណត់ទិសដៅទៅមុខយ៉ាងជាក់លាក់ទាំងនេះ គឺជាសក្ខីភាពបញ្ជាក់ សាជាថ្មីពីឆន្ទៈនយោបាយឥតងាកររបស់អាស៊ាន ក្នុងការបន្តជំរុញការធ្វើសមាហរណកម្មតំបន់ និង ការសម្របខ្លួនទៅនឹងគន្លងប្រក្រតីភាពថ្មី ដើម្បីជំរុញកសាងអនាគតអាស៊ាន ប្រកបដោយឯក ភាព, បរិយាបន្ន និង ភាពធន់, និង ដើម្បីបង្ហាញអំពីការប្តេជ្ញាចិត្តអាស៊ានក្នុងការពង្រឹងទំនាក់ ទំនងជាមួយដៃគូ ដោយឈរលើគោលការណ៍ទុកចិត្ត និង ការគោរពគ្នាទៅវិញទៅមក ដើម្បី សន្តិភាព និង វិបុលភាពតំបន់ និង សកល ។

សម្តេច, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!

ឆ្លៀតក្នុងឱកាសនេះ, ខ្ញុំក៏សូមអបអរសាទរចំពោះភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូល អេប៉ិច (APEC) ដោយប្រទេសថៃ និង G20 ដោយប្រទេសឥណ្ឌូនេស៊ី នាពេលថ្មីៗនេះផងដែរ ហើយជឿជាក់យ៉ាងមុតមាំថា សមិទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន, អេប៉ិច និង G20 ដែលរៀបចំ ឡើងដោយសមាជិកអាស៊ានក្នុងឆ្នាំនេះ នឹងជាវិភាគទានដ៏សំខាន់ក្នុងការលើកកម្ពស់កិត្យានុភាព និង មជ្ឈភាពអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់ និង សកល ។

ក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាដ៏ស្មុគស្មាញជាច្រើននេះ, ខ្ញុំសូមគូស បញ្ជាក់ថា អង្គការនីតិបញ្ញត្តិ ជាពិសេស គឺស្ថាប័នរដ្ឋសភា ពិតជាមានតួនាទីសំខាន់ និង មិនអាច ខ្វះបាន ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាតំបន់ និង សកល ។ ក្នុងស្មារតីនេះ, ខ្ញុំយល់ថា ការប្រារព្ធមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៣ នាពេលនេះ គឺជាឱកាសមួយដ៏កម្រសម្រាប់ សម្តេច, ឯកឧត្តម, លោកជំទាវ ជាប្រតិភូអាយប៉ា ចូលរួមពិភាក្សាយ៉ាងទូលំទូលាយលើប្រធានបទ របស់យើង សំដៅពង្រឹងកិច្ចសហប្រតិបត្តិការជាធ្លុងមួយ និង រិះរកនូវអនុសាសន៍គោលនយោបាយ ជាពិសេសគោលជំហររួមមួយ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនយើងទាំងអស់គ្នា ។

ជាទីបញ្ចប់, ខ្ញុំសូមជូនពរ មហាសន្និបាតអន្តរសភាអាស៊ាន លើកទី ៤៣ ប្រព្រឹត្តទៅដោយ ជោគជ័យ និង សូមជូនពរ សម្តេច, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី មានសុខភាពល្អ និង ជោគជ័យលើគ្រប់ភារកិច្ចរៀងៗខ្លួន ជាពិសេស ទទួលបាននូវផាសុកភាព និង សេចក្តីរីករាយ ក្នុង ពេលស្នាក់នៅព្រះរាជាណាចក្រកម្ពុជា ៕

   

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print