លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ នៅសណ្ឋាគារសុខាភ្នំពេញ

ចែករំលែក៖

ភ្នំពេញ : សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ នៅសណ្ឋាគារសុខាភ្នំពេញ នាល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ។
មុនពេលនៃការប្រារព្ធពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ជាផ្លូវការ ប្រធានសភា អនុប្រធានសភា និងសមាជិក នៃបណ្តាប្រទេសសមាជិកអន្តរសភាអាស៊ាន (AIPA) ចំនួន៨ ប្រទេស រួមមាន ព្រុយណេដារូសាឡាម ឥណ្ឌូណេស៊ី ឡាវ ហ្វីលីពីន សិង្ហបុរី ថៃឡង់ដ៍ វៀតណាម និងកម្ពុជា ព្រមទាំងអគ្គលេខាធិការអាយប៉ា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា ក្រោម អធិបតីភាពដឹកនាំដ៏ខ្ពស់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជា និងជាប្រធានអន្តរសភាអាស៊ានលើកទី៤៣ នៅយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។

ជាកិច្ចចាប់ផ្តើម កិច្ចប្រជុំបានបោះឆ្នោតជ្រើសតាំង លោក ឈួន លីប៉ៃ (Chuan LEEKPAI) ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ ជាអនុប្រធានអង្គប្រជុំ ។ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិបានបន្តពិភាក្សានិងអនុម័តលើ៖

១- របៀបវារៈនៃមហាសន្និបាតអាយប៉ាលើកទី៤៣
២- របៀបវារៈសម្រាប់កិច្ចប្រជុំតាមគណៈកម្មការជំនាញ នៃមហាសន្និបាតអាយប៉ាលើកទី ៤៣ រួមមាន៖

កិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាស្ត្រ កិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា កិច្ចប្រជុំគណៈកម្មាធិការ

នយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច កិច្ចប្រជុំគណៈកម្មាធិការ

រៀបចំ គណៈកម្មការដៃគូសន្ទនារវាងសភាអាយប៉ាជាមួយសភាសង្កេតការណ៍ កិច្ចសវនាការរវាងប្រតិភូ អាយប៉ានិងអគ្គលេខា-ធិការអាស៊ាន។
៣- សម្រេចឱ្យប្រទេសឥណ្ឌូនេស៊ី ធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតអោយប៉ាលើកទី៤៤ ក្នុងខែសីហា ឆ្នាំ២០២៣ ។

៤- ស្វាគមន៍របៀបវារៈនៃសំណើចូលជាសភាសង្កេតការណ៍របស់ សភាសហរដ្ឋអាមេរិច សភានេប៉ាល់ សភាអាហ្សែបៃហ្សង់ និងសភាហ្សកហ្ស៊ី ដោយបញ្ជូនសំណើទៅពិភាក្សាបន្ថែមនៅក្នុងកិច្ចប្រជុំគណៈ កម្មាធិការរៀបចំ នៅថ្ងៃទី២២ ខែវិច្ឆិកា ខាងមុខ។

៥- ស្វាគមន៍កិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាញសភាមិនចូលបក្សសម្ព័ន្ធ (Non Aligned Movement Parliamentary Network – NAM – AP) និងសភាសហគមន៍អឺរ៉ុប (European Parliament) ដោយអនុញ្ញាតឱ្យអគ្គលេខាធិការដ្ឋានអាយប៉ា បន្តធ្វើការជាមួយនឹងអគ្គលេខាធិការដ្ឋាន នៃសភាទាំងពីរ។
៦- អនុម័តដាក់បញ្ចូល សេចក្តីសម្រេចចិត្តបន្ទាន់ ដែលស្នើដោយឥណ្ឌូនេស៊ី ស្តីពីការជម្រុញឱ្យមានការ អនុវត្តក្រមប្រតិបត្តិ៥ចំណុចរបស់អាស៊ាន ចំពោះដំណោះស្រាយនៅមីយ៉ាន់ម៉ា ទៅក្នុងរបៀបវារៈនៃគណៈកម្មាធិការនយោបាយ ដើម្បីជជែកពិភាក្សាបន្ថែម នៅថ្ងៃទី២២ ខែវិច្ឆិកា ខាងមុខ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print