ការប្រកួតបាល់ទាត់ពិភពលោក World up នៅប្រទេសកាតាសម្រាប់ពូល B ចំនួន២គូដែលត្រូវប្រកួតនៅរាត្រីនេះ ដោយ១គូគឺក្រុមជម្រើសជាតិតោកំណាចអង់គ្លេស ត្រូវប៉ះក្រុមខ្លាំងអ៊ីរ៉ង់នៅវេលាម៉ោង៨យប់ និងមួយគូទៀតគឺជាជំនួបរវាងអាមេរិកនឹងវែលនៅរាត្រីថ្ងៃទី២១ ឈានចូលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
សម្រាប់ការប្រកួតវគ្គជម្រុះតាមពូលនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកក្នុងពូល B នេះ ក្រុមអាមេរិកនិងវែលត្រូវប៉ះគ្នានៅពហុកីឡដ្ឋាន Ahmad bin Ali ទីក្រុង Al Rayyan ប្រទេសកាតាដែលជាម្ចាស់ផ្ទះ។ ក្នុងជំនួបនេះគេមើលឃើញថា អាមេរិកហាក់មានប្រៀបច្រើនជាងគូប្រកួតដោយសារអាមេរិកមានប្រវត្តិប្រកួតល្អជាងក្នុងប្រវត្តិប្រកួតកន្លងមក និងមានកីឡាករកំពុងលេងក្នុងលីកកំពូលនៅអឺរ៉ុបមួយចំនួនផងដែរ ពិសេសលីកកំពូលអាមេរិកក៏មានកីឡាករល្អៗ និងល្បីជាងវែល។
ខាងក្រោមនេះគឺព័ត៌មាន និងការវិភាគ សម្រាប់ក្រុមទាំង២៖
អាមេរិក៖
បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន១១ដងរួមទាំងលើកនេះ និងធ្លាប់ទទួលបានចំណាត់ថ្នាក់់លេខ៣ម្តងនៅឆ្នាំ១៩៣០, ធ្លាប់ឡើងទៅកាន់វគ្គ៨ក្រុមម្តងនៅឆ្នាំ២០០២ និងធ្លាប់ឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ៣ដងគឺនៅឆ្នាំ១៩៩៤, ឆ្នាំ២០១០ និង២០១៤ ប៉ុន្តែកាតាជាក្រុមខ្លាំងនៅតំបន់អាមេរិកកណ្តាលដោយទើបតែឈ្នះពាន National League Filan ឆ្នាំ២០២១ផងដែរ។
គ្រូបង្វឹក ៖ លោក Gregg Berhalter
អ្នកចាំទី ៖ Ethan Horvath (Luton Town), Sean Johnson (New York City FC), Matt Turner (Arsenal)។
ខ្សែការពារ ៖ Cameron Carter-Vickers (Celtic), Sergiño Dest (AC Milan), Aaron Long (New York Red Bulls), Shaq Moore (Nashville SC), Tim Ream (Fulham), Antonee Robinson (Fulham), Joe Scally (Borussia Mönchengladbach), DeAndre Yedlin (Inter Miami CF), Walker Zimmerman (Nashville SC) ។
ខ្សែបម្រើ ៖ Brenden Aaronson (Leeds), Kellyn Acosta (LAFC), Tyler Adams (Leeds), Luca de la Torre (Celta Vigo), Weston McKennie (Juventus), Yunus Musah (Valencia), Cristian Roldan (Seattle Sounders FC)។
ខ្សែប្រយុទ្ធ ៖ Jesús Ferreira (FC Dallas), Jordan Morris (Seattle Sounders), Christian Pulisic (Chelsea), Gio Reyna (Borussia Dortmund), Josh Sargent (Norwich City), Tim Weah (Lille), Haji Wright (Antalyaspor)។
៥ប្រកួតចុងក្រោយរបស់ក្រុមអាមេរិកគឺឈ្នះ១ប្រកួត ស្មើ៣ប្រកួត និងចាញ់១។ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិអាមេរិកគឺស្មើជាមួយក្រុមជម្រើសអែលសាវ៉ាឌ័រ ១–១ ក្រៅផ្ទះ (ជំនួបវគ្គជម្រុពានរង្វាន់ Cancacaf Nations League), ចាញ់ជប៉ុន ២–០ក្រៅផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ) និងស្មើជាមួយអារ៉ាប៊ីសាអ៊ូឌីត ០–០ ក្នុងផ្ទះ (ជំនួបមិត្តភាពអន្តរជាតិ) ។
វែល៖
បានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន២ដងបូករួមទាំងលើកនេះ ដោយក្រុមនេះបានចូលរួមលើកដំបូងគឺនៅឆ្នាំ១៩៥៨(ស៊ុយអែតជាម្ចាស់ផ្ទះ និងធ្លាប់ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយផងដែរគឺនៅឆ្នាំ១៩៥៨តែម្តង។
គ្រូបង្វឹក ៖ លោក Rob Page
អ្នកចាំទី ៖ Wayne Hennessey (Nottingham Forest), Danny Ward (Leicester City), Adam Davies (Stoke City)។
ខ្សែការពារ ៖ Neco Williams (Nottingham Forest), Ben Davies (Tottenham Hotspur), Ben Cabango (Swansea City), Joe Rodon (Rennes, on loan from Tottenham Hotspur), Chris Mepham (Bournemouth), Ethan Ampadu (Spezia, on loan from Chelsea), Chris Gunter (AFC Wimbledon), Connor Roberts (Burnley), Tom Lockyer (Luton Town)។
ខ្សែបម្រើ ៖ Aaron Ramsey (Nice), Joe Allen (Swansea City), Harry Wilson (Fulham), Joe Morrell (Portsmouth), Dylan Levitt (Dundee United), Rubin Colwill (Cardiff City), Jonny Williams (Swindon Town), Matthew Smith (Milton Keynes Dons), Sorba Thomas (Huddersfield Town)។
ខ្សែប្រយុទ្ធ ៖ Gareth Bale (Los Angeles FC), Dan James (Fulham, on loan from Leeds United), Kieffer Moore (Bournemouth), Mark Harris (Cardiff City), Brennan Johnson (Nottingham Forest)។
៥ប្រកួតចុងក្រោយរបស់ក្រុមវែលគឺធ្វើមិនបានល្អនោះទេ ដោយស្មើ១ប្រកួត និងចាញ់៤ប្រកួត។ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិវែលគឺចាញ់ក្រុមហុល្លង់ ៣–២ ក្រៅផ្ទះ (ជំនួប National League), ចាញ់ក្រុមជម្រើសជាតិបែលហ្ស៊ិក ២–១ ក្រៅផ្ទះ(ជំនួប National League) និងចាញ់ក្រុមប៉ូឡូញ ១–០ ក្នុងផ្ទះ (ជំនួប National League) ។
ប្រវត្តិជួបគ្នា២ប្រកួតសម្រាប់គូនេះ
13/11/20 Wales 0 – 0 United States
27/05/03 United States 2-0 Wales
ការទស្សន៍ទាយ និងទស្សនៈផ្សេងៗ៖
ទស្សនៈWDW: អាមេរិក ១–១ វែល
ទស្សនៈSV: អាមេរិក ០–០ វែល
ទស្សនៈAsianB: អាមេរិកអាចឈ្នះ។
សូមបញ្ជាក់ថា អាមេរិក និងវែលស្ថិតក្នុងពូល B ដែលប្រទេស២ទៀតគឺ អង់គ្លេស និងអ៊ីរ៉ង់។ ការប្រកួតនេះធ្វើឡើងនៅវេលាម៉ោង២រំលងម៉ោងនៅកម្ពុជានារាត្រីថ្ងៃទី២១ឈានចូលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ៕