ខេត្តស្វាយរៀង: អភិបាលស្រុករមាសហែក បើកវេទិកាសាធារណៈ នៅភូមិស្វាយពក ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង មានប្រជាពលរដ្ដ្ឋចំនួន៣ភូមិចូលរួម មានភូមិស្វាយពក ភូមិក្រញូង និងភូមិពោន។
ក្នុងនោះដែរលោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក ពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ព្រមទាំងជំរុញដល់បងប្អូនប្រជាពលរដ្ឋដែលអត្តសញ្ញាប័ណ្ណរបស់ខ្លួនហួស សុពលភាពសូមអញ្ជើញមកធ្វើថ្មីទាំងអស់គ្នា។
ការធ្វើវេទិកា នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងបើកវេទិការសាធារណ:ក្នុងឃុំដូងស្រុករមាសហែក ដោយមានការចូលរួម ពីសំណាក់ ប្រធានការិយាល័យ មន្រ្តីសាលាស្រុក លោកមេឃុំ កងកម្លាំងស្រុកនិងអាជ្ញាធរដែលពាក់ពន្ធ័ព្រមទាំងប្រជាពលរដ្ឋជាង១៤០នាក់ផងដែរ។
លោកស៊ូម៉ុល បន្តថា ÷
គោលបំណងសំខាន់នៃការបើកវេទិការសាធារណះនេះគឺ ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងឃុំដូងបានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍន៍ មូលដ្ឋាន ព្រមទាំងបញ្ហាប្រឈម តម្រូវការនានា ដែលកើតមាននារយៈកាលកន្លងមក ពិសេសវេទិកានេះ ក៏នឹងផ្តល់នូវឱកាសផងដែរ ជូនបងប្អូនប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិយោបល់របស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការ សំណូមពរ និងសូមពរប្រជាពលរដ្ឋដែលបានលើកឡើង។
ផ្ដល់ឱកាសដល់អ្នកពាក់ព័ន្ធនិងប្រជាពលរដ្ឋទាំងអស់អាចចូលរួមទទួលព័ត៌មានអំពីសមិទ្ធផលដែលរដ្ឋបាលស្រុករមាសហែក រដ្ឋបាលឃុំសម្រេចបាន កន្លងមកនិងបញ្ហាប្រឈមនានា និងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឃមូលដ្ឋាន បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលស្រុក និងសំណូមពរនានាសម្រាប់ការពិភាក្សានិង តាមរយៈការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញនិងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធដើម្បីឈានទៅធ្វើការកែលម្អនិងដោះស្រាយឲ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោកអភិបាលស្រុករមាសហែក ក៏បានលើកឡើងភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចព្រមទាំងស្នើរដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំដូងសូមអញ្ជើញពិនិត្យមើលបញ្ជីចុះឈ្មោះបោះឆ្នោតអោយបានគ្រប់គ្នាផងដែរ។
សូមបញ្ជាក់ថា
ក្នុងឱកាស វេទិកាសាធារណ:បងប្អូនប្រជាពលរដ្ឋក៏បានលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរមួយចំនួនពាក់ព័ន្ធនឹងជីវភាពរស់នៅ សេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដូចជាស្នើសុំជួយជួសជុលផ្លូវ សុំតភ្លើងអគ្គិសនីប្រើប្រាស់និងសុំប្រលាយទឹកផងដែរ៕ ដោយ៖ សុថាន