សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ វត្តមានគណៈប្រតិភូទំាងអស់ មិនត្រឹមតែផ្តល់កិត្តិយស និងលើកទឹកចិត្តដល់សភាកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងបានរួមចំណែកដ៏សំខាន់ធ្វើឱ្យមហាសន្និបាត អាយប៉ា លើកទី៤៣នេះ ទទួលបានជោគជ័យ

ចែករំលែក៖

ភ្នំពេញ : មុនពិធីបើកមហាសន្និបាតសន្និបាត AIPA លើកទី៤៣ ជាផ្លូវការនាព្រឹកថ្ងៃចន្ទទី២១ ខែវិចិ្ឆកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធាន មហាសន្និបាត (AIPA)លើក៤៣ បានអនុញ្ញាតឱ្យប្រធានគណៈប្រតិភូសភាសមាជិកAIPA អគ្គលេខា ធិការAIPA អគ្គលេខាធិការអាស៊ាន ប្រធានគណៈប្រតិភូសភាសង្កេតការណ៍ និងអង្គការដៃគូរ AIPA ព្រមទាំងគណៈប្រតិភូសមាជិកសភាវ័យក្មេង YPA ចូលជួបសម្តែងការគួរសមដាច់ដោយឡែក ពីគ្នា នៅសណ្ឋាគារសុខាភ្នំពេញកន្លែងប្រារព្ធមហាសន្និបាតអាយប៉ាលើកទី៤៣នោះ។

សម្តេចបានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ ប្រធានគណៈប្រតិភូក៏ដូចជាសមាជិកគណៈប្រតិភូទំាងអស់ ដែលបានអញ្ជើញមក ចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ នាឱកាសនេះ។ សម្តេចប្រធានអាយប៉ាលើកទី៤៣ បានគូសបញ្ជាក់ថា វត្តមានរបស់ ឯកឧត្តម លោកជំទាវ នាពេលនេះ មិនត្រឹមតែផ្តល់កិត្តិយស និងលើកទឹកចិត្តដល់ សភាកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងបានរួមចំណែកដ៏សំខាន់ធ្វើឱ្យមហាសន្និបាត អាយប៉ាលើកទី៤៣នេះ ទទួលបានជោគជ័យផងដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសង្កត់ធ្ងន់ថា មហាសន្និបាតលើកទី៤៣របស់អាយប៉ា នាពេលនេះ នឹងទទួលបាននូវកិច្ចសន្ទនា និងការពិភាក្សា ដែលផ្តល់នូវលទ្ធផលដ៏ប្រសើរ ក្នុងការលើក កម្ពស់តួនាទីរបស់AIPA ឱ្យកាន់តែមានកិត្យានុភាព នៅក្នុងតំបន់ និងសកល។

ដោយឡែកនៅចំពោះមុខគណៈប្រតិភូសមាជិកសភាវ័យក្មេង អាយប៉ា សម្តេចប្រធានរដ្ឋសភា បានកោតសរសើរ ឯកឧត្តម លោកជំទាវទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងចូលរួមយ៉ាងសកម្ម ក្នុងការបង្កើតឱ្យមានរបៀបវារៈ នៃសមាជិកសភាវ័យក្មេង នៅក្នុងរចនាសម័្ពន្ធនៃមហាសន្និបាតអាយប៉ា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា យុវជន គឺជាធនធានប្រកបដោយថាមភាពខ្ពស់ ក្នុងដំណើរការកិច្ចការនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច ការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ក្នុងតំបន់ និងសកល។ ភាពជាតំណាងរបស់យុវជន ត្រូវបានលើកកម្ពស់នៅ គ្រប់ទិសទី។ ដូចនេះវត្តមានរបស់ លោក លោកស្រី នាពេលនេះ ឆ្លុះបញ្ចាំងអំពីការ យកចិត្តទុកដាក់ និងការលើកកម្ពស់ភាពជាតំណាងរបស់យុវជនអាស៊ាន នៅក្នុងវេទិកាអន្តរសភាតំបន់ និងសកលលោក៕

...


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print