សាំងចុះថ្លៃមកត្រឹម ៤៣៥០រៀលក្នុងមួយលីត្រ ខណៈម៉ាសូតក៏ចុះមកត្រឹម ៥០០០រៀល

ចែករំលែក៖

ភ្នំពេញ៖ តម្លៃសាំង និងម៉ាស៊ូតលក់រាយបានចុះថ្លៃនៅរយៈពេល ១០ថ្ងៃខាងមុខនេះ ដោយសាំងចុះថ្លៃមកត្រឹម ៤៣៥០រៀលក្នុងមួយលីត្រ ពោលចុះ ៥០រៀល ខណៈម៉ាស៊ូតក៏ចុះថ្លៃផងដែរ គឺចុះមកត្រឹម ៥០០០រៀលក្នុងមួយលីត្រ ពោលចុះ ១០០រៀល។

ប្រេងសាំងនេះនឹងរក្សាតម្លៃនៅរយៈពេល ១០ថ្ងៃខាងមុខ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ បើធៀបតម្លៃប្រេងសាំងកាលពី១០ថ្ងៃមុន គឺសាំងមានតម្លៃក្នុងមួយលីត្រ ៤៤០០រៀល ចំណែកម៉ាស៊ូតមានតម្លៃ ៥១០០រៀល។ 

សូមបញ្ជាក់ថា,  ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅ កម្ពុជា ចំនួន៦.៥សេនដុល្លារ/លីត្រ ។

ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី២១ ដល់៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នឹងចុះមក៤,៣៥០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង៥.០០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត D0 50ppm។

ការគណនាថ្លៃលក់រាយប្រេងឥន្ធនះមានលម្អិតដូចតារាងខាងក្រោមដែលមានស្រាប់ ៖

សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មមិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាទេ គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិ មកគណនាតាមប្រកាសដូចមានក្នុងឯកសារយោងខាងលើតែប៉ុណ្ណោះ ។ អាស្រ័យហេតុនេះ សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន និងសូមគ្រប់ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ ប្រតិបត្តិតាមការចាំបាច់ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print