ទៅទារ​លុយ​កូនបំណុល​ ស្រាប់​តែ​​ទាស់​ពាក្យ​សម្តី​គ្នា​យក​ដុំ​​ថ្ម​គប់​ទៅកញ្ចក់រថយន្ត​​កូនបំណុល​ ចុងក្រោយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

ចែករំលែក៖

ភ្នំពេញ៖​ ស្ត្រី​ដែល​ជាម្ចាស់​បំណុលម្នាក់​ ត្រូវ​បានកម្លាំងនគរបាលខណ្ឌច្បារអំពៅ​ នាំខ្លួនយកទៅសាកសួរ​​បន្ទាប់​ពី​រូបគាត់ទៅទារ​លុយ​កូនបំណុល​ដែល​ជំពាក់ ប៉ុន្តែ​បែរជា​ទាស់​ពាក្យ​សម្តី​គ្នាធ្វើ​ឱ្យស្ត្រី​ម្ចាស់​លុយ​ខឹង​បានយក​ដុំ​គប់​ទៅ​លើ​រថយន្ត បណ្ដាល​ឱ្យបែក​កញ្ចក់ និង​ក្រ​ពិត​ទ្វារ​រថយន្ត​២​គ្រឿង ។

ករណី​ឃាត់ខ្លួន​ស្រ្តី​ខាងលេីនេះ​ បានធ្វេីកើតឡើង​កាលពី​វេលា​ម៉ោង​ ២​និង​៣០​នាទីរសៀល​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២២ម្សិលមិញនេះ​ នៅ​ចំណុច​មុខ​ផ្ទះលេខ​១៨៦ ផ្លូវ​២F ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។

នេះបេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ បានឱ្យដឹងនៅថ្ងៃទី២១​ ខែវិច្ឆិកា​នេះថា៖ ជន​រង​គ្រោះ​ឈ្មោះ ដួង អក្ខរា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​អាជីវករ ស្នាក់​នៅផ្ទះ​កើតហេតុ​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ហុង សុក​ដ្ឋា ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជា​អ្នក​លក់ដូរ ស្នាក់​នៅ​ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ។

របាយការណ៍​ដដែល​បន្តថា​ មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ខ្ចីប្រាក់​ជនសង្ស័យ​១,៥០០​ដុល្លារ ដើម្បី​យក​ទៅ​រកស៊ី​ដោយ​សន្យា​សង​ជនសង្ស័យ​ទាំង​ដើម​ទាំង​ការ​សរុប​២,១០០​ដុល្លារ តែ​ជន​រង​គ្រោះ​ពុំ​បាន​សង​ប្រាក់​ទៅ​ជនសង្ស័យ​វិញ​ទេ ។ លុះដល់​ថ្ងៃ​ទី​២០ វិច្ឆិកា ២០២២ វេលា​ម៉ោង​១៤​និង​៣០​នាទី ជនសង្ស័យ​បាន​ទៅ​ផ្ទះ​ជន​រង​គ្រោះ ដើម្បី​ទារប្រាក់​ដែល​ជន​រង គ្រោះ​ជំពាក់​ខាងលើ ពេល​នោះ​ក៏​ទាស់​ពាក្យ​សម្តី​គ្នា រួច​ជនសង្ស័យ​ក៏​យក​ដុំ​គប់​ទៅ​លើ​រថយន្ត​ម៉ាក Toyota Land Cruiser ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​បែក​កញ្ចក់​ខាងក្រោយ​, កំ​ពិត​ទ្វារ​ក្រោយ​ខាងឆ្វេង ហើយ​គប់​រថយន្ត​ជន​រង​គ្រោះ​០១​គ្រឿង​ទៀត ម៉ាក Toyota Pruis ពណ៌​ទឹកមាស ផ្លា​ក​លេខ ភ្នំពេញ 2AJ-5584 បណ្តាល​ឲ្យ​កំ​ពិត​ទ្វារ​មុខ​-​ក្រាយ​ខាងស្តាំ ពេល​នោះ​ជន​រង គ្រោះ​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង​។

...

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ យក​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ដើម្បី​សាកសួរ​ និង​ដោះស្រាយ​គ្នាជាមួយ​ភាគីរងគ្រោះ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print