រញ្ជួយដីនៅឥណ្ឌូណេស៊ី មនុស្សយ៉ាងតិច២០នាក់បានស្លាប់និងរបួស៣០០នាក់

ចែករំលែក៖

មន្ត្រីឥណ្ឌូណេស៊ីបាននិយាយថា គ្រោះរញ្ជួយដីនៅកោះជ្វាខាងលិច នាថ្ងៃនេះ បានសម្លាប់មនុស្សយ៉ាងតិច២០នាក់ និងរបួស៣០០នាក់ ។ ទីភ្នាក់ងារអាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូណេស៊ី (BMKG) បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៥.៦រ៉ិចទ័រ បានវាយប្រហារទីក្រុង Cianjur ខេត្ត West Java ដែលមានចម្ងាយប្រហែល ៧៥គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានីហ្សាការតា។

លោក Herman Suherman មន្ត្រីនៅក្នុងទីក្រុង Cianjur ដែលជាចំណុចកណ្តាលនៃការរញ្ជួយដី បានប្រាប់ MetroTV ថា ចំនួនអ្នកស្លាប់ និងរបួសអាចកើនឡើងខ្ពស់
ហើយមនុស្សដែលរងរបួសក្នុងការរញ្ជួយដីបានទទួលការព្យាបាលនៅកន្លែងចតរថយន្តមន្ទីរពេទ្យក្នុងទីក្រុង Cianjur ភាគខាងលិចកោះ Java ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។
ទីភ្នាក់ងារគ្រោះមហន្តរាយជាតិរបស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយថា ផ្ទះជាច្រើនខ្នង និងសាលាបង្រៀនសាសនាអ៊ិស្លាម នៅក្នុងតំបន់នោះត្រូវបានខូចខាត។ វីដេអូពីទូរទស្សន៍ Metro បង្ហាញអគារមួយចំនួននៅ Cianjur ត្រូវបានបាក់ស្រុត។
មន្ត្រី BMKG លោក Suko Prayitno Adi បានបន្ថែមថា ក្រុមមន្ត្រីកំពុងពិនិត្យមើលទំហំនៃការខូចខាតដែលបណ្តាលមកពីការរញ្ជួយដីនេះ។ ជាមួយគ្នានេះ នាយក BMKG លោក Dwikorita Karnawat បានណែនាំប្រជាជនឱ្យនៅក្រៅផ្ទះ ក្នុងករណីមានគ្រោះរញ្ជួយដី។

នៅក្នុងរដ្ឋធានីហ្សាការតា មនុស្សមួយចំនួនបានជម្លៀសចេញពីការិយាល័យនៅក្នុងសង្កាត់ពាណិជ្ជកម្មកណ្តាល ខណៈអ្នកផ្សេងទៀតបានរាយការណ៍ថាមានអារម្មណ៍ថាអគារញ័រ និងឃើញគ្រឿងសង្ហារិម កម្រើកផងដែរ៕ ដោយធីរីណា

...

រូប​ថត​ :​ Kompas.com

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print