លោក ពិត ចំណាន អញ្ជើញជាអធិបតីក្នុងពិធីពិព័រណ៍ និងតន្ត្រីសប្បុរសធម៌លើកទី៣ របស់ក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចំាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ នេះ លោក ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស័្មគ្រចិត្ត អញ្ជើញជាអធិបតីក្នុងពិធីពិព័រណ៍ និងតន្ត្រីសប្បុរសធម៌លើកទី៣ របស់ក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចំាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលបានប្រារព្ធឡើងក្នុងគោលបំណងស្វែងរកមូលនិធិពីសប្បុរសជន ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌នៅក្នុងវិទ្យាស្ថាន ក្នុងការជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋចាស់ជរា កុមារកំព្រា ទុរគតជន ជនរងគ្រោះ និងងាយរងគ្រោះ សិស្ស-និសិ្សតក្រីក្រ និងខ្វះទីពឹង ដែលតម្រូវឱ្យយើងទាំងអស់គ្នាជួយ ទាំងទឹកចិត្ត សម្ភារៈ និងថវិការួមគ្នា ក្នុងបុព្វហេតុមនុស្សធម៌ និងតម្លៃមនុស្សជាតិ។

នៅក្នុងឱកាសនោះដែរ លោកក៏បាននាំយកថវិកាឧបត្ថម្ភរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាចំនួន ៥លានរៀល ដើម្បីទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់វិទ្យាស្ថានផងដែរ៕

x (2)

x (5)

x (4)

x (3)

x (1)

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print