នារី​ម្នាក់​ត្រូវ​នគរបាល​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ រួម​នឹង​គ្រឿងញៀន​៧​កញ្ចប់​

ចែករំលែក៖

ភ្នំពេញ៖ នគរបាលខណ្ឌដូនពេញសហការជាមួយកម្លាំងអន្តរាគមន៍ចុះបង្ក្រាបនារីសង្ស័យម្នាក់ បន្ទាប់ពីរូបនាងបានធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន៧កញ្ចប់តូច ។

ករណីឃាត់ខ្លួននារីសង្ស័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ទី២៧ខែឧសភាឆ្នាំ២០១៦នៅចំណុចម្តុំរោងចក្រឆ្នាំង ផ្លូវរថភ្លើងភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ជនសង្ស័យឈ្មោះអ៊ីង ផល្លី ភេទស្រីអាយុ២១ឆ្នាំជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនប្រាកដ និងវត្ថុតាងចាប់យករួមមាន គ្រឿងញៀនប្រភេទក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន០៧កញ្ចប់តូច កូនកាបូបពណ៌ផ្កាឈូកមួយសំរាប់ដាក់គ្រឿងញៀនលក់និងលុយចំនួន២ម៉ឺន២ពាន់រៀល ។

តាមប្រភពព័ត៍មានពីមន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលឃាត់ខ្លូននារីសង្ស័យខាងលើនេះ គឺកម្លាំងសមត្ថកិច្ចជិះល្បាតនៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីពួនស្ទាក់ទប់ស្កាត់រាលបទល្មើសផ្សេងដោយអនុវត្តតាមការណែនាំរបស់អភិបាលខណ្ឌដូនពេញលោកហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញដែលបែងចែកឲ្យកម្លាំងនគរបាលតាមបណ្តាប៉ុស្តិ៍ទាំងអស់ត្រូវទ្រោលសភាពការណ៍ចេញពួនស្ទាក់គ្រប់រូបភាពដើម្បីបង្កាទប់ស្កាត់រាល់បទល្មើសឲ្យទាន់សភាពកាណ៍ដូច្នេះហើយកម្លាំងនគរបាលជំនាញបានទទួលព័ត៌មានសង្ងាត់ថាមាននារីម្នាក់កំពុងជួញដូរនៅចំណុចកើតហេតុនោះក៏កម្លាំងឃើញជាក់ស្តែងក៏ឃាត់ជនសង្ស័យរូបនោះព្រមទាំងដកហូតវត្ថុតាងថ្នាំញៀនចំនួន០៧កញ្ចប់តែម្តង ។

បច្ចុប្បន្ននារីសង្ស័យរួមនិងថ្នាំញៀន ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕

IMG_8454

ដោយ៖ ស ដារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print