បើកម៉ូតូបុករថយន្តដឹកដី របួសធ្ងន់០១នាក់ ស្រាល០១នាក់ អ្នកបើកបររថយន្តរត់គេចខ្លួនបាត់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ​មនុស្ស០១នាក់រងរបួសធ្ងន់និង០១នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូបុកជាមួយរថយន្តដឹកដីនៅវេលាម៉ោង០៣និង០៥នាទី រសៀលថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២២ លើផ្លូវជាតិលេខ ៥៨ A  ត្រង់ចំណុចអូរកុងសេង ជាប់ព្រំប្រទល់ភូមិចំការគ និង ភូមិល្បើកសា្វយ(ដំណាក់កកោះ) ក្នុងឃុំស្វាយចេក ស្រុកស្វាយចេក ។
នគរបាលបានឲ្យដឹងថា៖ មុនពេលកើតហេតុមានរថយន្តដឹកដី០១គ្រឿង អ្នកបើកបរត្រូវបានគេស្គាល់   ឈ្មោះ រិន វីរៈ  ភេទ ប្រុស អាយុ២៥ ឆ្នាំ មានលំនៅភូមិព្រះលាន ឃុំចន្លៃដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប បើកក្នុងទិសដៅពីជើងទៅត្បូងហើយរថយន្តបានបត់ឆ្វេង ស្របពេលនោះ មានម៉ូតូ០១គ្រឿងម៉ាក អិចសង់ទ័រ ពណ៌ឈាមជ្រូក  ពាក់ស្លាក 1V-5232 បន្ទាយមានជ័យ បើកបរដោយឈ្មោះ សារឿន     មីណាក់ ភេទ ប្រុសអាយុ២៥ឆ្នាំ  ភូមិរោងម៉ាស៊ីន ឃុំ អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានឌុបមនុស្ស០១នាក់ពីក្រោយឈ្មោះ សារឿន ខេមរ៉ា អាយុ ២១ ឆ្នាំ ត្រូវជាប្អូន បានបើកបំរ៉ុងវ៉ាជែងរថយន្តដឹកដី ពេលនោះអ្នកបើរថយន្តខ្វះការប្រុងប្រយ័ត្នមិនបានមើលឧបស័គ្គខាងក្រោយហើយបត់ឆ្វេង ជាមួយនោះម៉ូតូកំពុងបើកលឿនស្របទិគ្នាពីក្រោយបានបុកពេញរថយន្តទំហឹង បណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ អ្នកបើកម៉ូតូរបួសធ្ងន់បាក់ភ្លៅខាងស្តាំ ចំណែកប្អូនជិៈក្រោយរបួសស្រាល ម៉ូតូខូចធ្ងន់ រថយន្តខូចស្រាល ។
នគរបាលបានបញ្ជាក់ថា៖ក្រោយពីកើតហេតុ អ្នកបើករថយន្តបានរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។មូល​ហេតុ អ្នកបើកបររថយន្តបើកបរខ្វះការប្រុងប្រយ័ត្ននិងម៉ូតូបើកបរក្នុងល្បឿនលឿន។ វត្ថុតាងនគរបាលជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក ក្រោយពីធ្វើការវាស់វែងរួចរាល់៕ ដោយ៖វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print