លោក ស៊ូ ម៉ុល អញ្ជើញបើកកាដ្ឋានផ្លូវចាក់បេតុង៦២២ម៉ែត្រ និងផ្លូវក្រាលគ្រួសក្រហមប្រវែង៣៧៩៨ម៉ែត្រ ស្ថិតនៅភូមិត្រពាំងស្មាច់ និងភូមិដក់ពរនិងបើកវេទិការសាធារណៈនៅឃុំជ្រៃធំស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង: លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក ណែនាំដល់បងប្អូនពលរដ្ឋថា ពេលបានផ្លូវបេតុង៦២២ម៉ែត្រ និងផ្លូវក្រាលគ្រួសក្រហមប្រវែង៣៧៩៨ម៉ែត្រ ស្ថិតនៅភូមិត្រពាំងស្មាច់ និងភូមិដក់ពរ
ល្អងាយស្រួលធ្វើដំណើរ សូមចូលរួមថែរក្សាទាំងអស់គ្នា ព្រោះផ្លូវទាំងនេះជារបស់យើង មិនមែនជារបស់បុគ្គលណាម្នាក់ឡើយ។

ការថ្លែងបែបនេះរបស់លោកអភិបាលស្រុកធ្វើឡើងនាព្រឹកថ្ងៃទី២២ខែ វិច្ឆិកាឆ្នាំ២០២២ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង៦២២ម៉ែត្រទទឹង៥ម៉ែត្រ កំពស់មួយម៉ែត្រ៥តឹក
និងផ្លូវក្រាលគ្រួសក្រហមប្រវែង៣៧៩៨ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតនៅភូមិត្រពាំងស្មាច់ និងភូមិដក់ពរ ព្រមទាំងបើកវេទិកាសាធារណ:នៅភូមិត្រពាំងស្មាច់ ឃុំជ្រែធំ ចំនួន៤ភូមិដោយមានការចូលរួមពីសំណាក់ លោកនាយករដ្ឋបាលស្រុក លោកប្រធាន អនុប្រធានការិយាល័យសាលាស្រុក លោក លោកស្រី ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាល ប្រជាការពារ មេភូមិ ជំនួយការភូមិ ប្រជាពលរដ្ឋ  វត្តមាន១១២នាក់ ស្រី ៥នាក់។

លោក ស៊ូ ម៉ុល  បានថ្លែងថា ការចាប់ផ្តើមដំណើរការបើកការដ្ឋានសាងសង់នៅពេលនេះ បញ្ជាក់ឲ្យឃើញថា អាជ្ញាធរស្រុកនៅតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះ ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ក្នុងធ្វើដំណើរទៅមកនៅពេលពិបាក ជាពិសេសនោះសូមអគុណសន្តិភាព បើមិនមានសុខសន្តិភាពក៏មិនមានថ្ងៃនេះដែរ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា
ពិសេសមាន លោកម៉ែនវិបុល អភិបាលខេត្តស្វាយរៀងតែងតែយកចិត្តទុកប្រជាពលរដ្ឋជានិច្ចចំពោះបញ្ហា ផ្លូវ ទឹក ភ្លើងព្រោះទាំងនេះជាជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋដែលរស់គ្រប់មូលដ្ឋាន ហេតុនេះទីណាមានប្រជាពលរដ្ឋរស់ទៅត្រូវមាន ផ្លូវទឹកភ្លើងដល់ទីនោះ។

លោកបានថ្លែងបន្តថា មិនថា ផ្លូវតូច ឬធំនោះទេ ព្រោះផ្លូវ គឺជាសសៃឈាមនៃឃឿនសេដ្ឋកិច្ចសម្រាប់ប្រទេសជាតិផង សម្រាប់ប្រជាពលរដ្ឋផង ហើយក៏ធនធាន នៃការអភិវឌ្ឍន៍ប្រទេសជាតិទៅរកភាពរីកចំរីន។

ក្នុងឱកាសនោះ លោកអភិបាលស្រុកក៏បានលើកឡើង ពី
គោលបំណងសំខាន់នៃការបើកវេទិការសាធារណះចំនួន២ភូមិនាពេលនេះគឺ ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍន៍ មូលដ្ឋាន ព្រមទាំងបញ្ហាប្រឈម តម្រូវការនានា ដែលកើតមាននារយៈកាលកន្លងមក ពិសេសវេទិកានេះ ក៏នឹងផ្តល់នូវឱកាសផងដែរ ជូនបងប្អូនប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិយោបល់របស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការ សំណូមពរ និងសូមពរប្រជាពលរដ្ឋដែលបានលើកឡើង។

លោកអភិបាលស្រុករមាសហែក ក៏បានលើកឡើងពីភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចព្រមទាំងស្នើរដល់បងប្អូនប្រជាពលរដ្ឋសូមអញ្ជើញពិនិត្យមើលបញ្ជីចុះឈ្មោះបោះឆ្នោតអោយបានគ្រប់គ្នានិង ជំរុញដល់បងប្អូនប្រជាពលរដ្ឋដែលអត្តសញ្ញាប័ណ្ណរបស់ខ្លួនហួស សុពលភាពសូមអញ្ជើញមកធ្វើថ្មីទាំងអស់គ្នានិងសូមចូលរួមចាក់វាក់សាំងដូសជំរុញផងដែរ។

...

សូមបញ្ជាក់ថារដ្ឋបាលស្រុករមាសហែកក៏បានទទួលយកសំណូមពរមួយចំនួនពីប្រជាពលរដ្ឋដូចជា បញ្ហាលូរំដោះទឹកជំនន់ទឹកភ្លៀងភូមិត្រពាំងស្មាច់ និងដកពរ ចំនួន២កន្លៃង ផ្លូវ ភ្លើង ផងដែរ៕ ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print