ប្រជាពលរដ្ឋនៅខណ្ឌសែនសុខ ស្នើឱ្យអាជ្ញាធរជួយស្ថាបនាផ្លូវ,សុំប្លង់កម្មសិទ្ធដី.សុំជួយអន្តរាគមន៍ពីការខ្ចីប្រាក់ពីអង្គការ ឬពីធនាគារយកមកប្រើប្រាស់ដោះស្រាយសម្រាប់លើកកម្ពស់ជីវភាពគ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅខណ្ឌសែនសុខ ពលរដ្ឋបានស្នើឱ្យអាជ្ញាធរ ជួយស្ថាបនាផ្លូវ,សុំប្លង់កម្មសិទ្ធដី.សុំជួយអន្តរាគមន៍ពីការខ្ចីប្រាក់ពីអង្គការ ឬពីធនាគារ យកមកប្រើប្រាស់ដោះស្រាយសម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងសុំដាក់ភ្លើងស្តុបចំនួន៣កន្លែង ។
វេទិការនេះបានប្រព្រឹត្ដទៅថ្ងៃទី២២វិច្ឆិកា ២០២២ ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរង និងជាតំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងវេទិការ ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅខណ្ឌ សែនសុខ ដែលជាខណ្ឌទី១០ ក្នុងចំណោម ខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ ដែលត្រូវផ្តល់ឱកាសជូនប្រជាពលរដ្ឋបានលើកជាសំណើរ សំណូមពរ ក្នុងវេទិកាពិគ្រោះយោបល់នេះជូនដល់ថ្នាក់ដឹកនាំជូយដោះស្រាយ។
លោក ម៉ប់ សារិន បានលើកឡើងថា នេះជាការផ្តល់អោយប្រជាពលរដ្ឋបាន លើកជាសំណើ សំណូមពរក៏ដូចជាការផ្តល់ព័ត៌មានពីដំណើរការអភិវឌ្ឍ មូលដ្ឋានជូនប្រជាពលរដ្ឋ,ពីលទ្ធផលដែលសម្រេចបាន ក៏ដូចជាការប្រើប្រាស់កញ្ចប់ ថវិកាគម្រោងអភិវឌ្ឍន៏៣ឆ្នាំរំកិលរបស់រដ្ឋបាលរាជធានីភ្នំពេញ។  ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏អាចលើកឡើងពីសំណើរសំណូមពរក្នុងន័យស្ថាបនាផងដែរ។  វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ ត្រូវបានកំណត់ធ្វើឡើងមួយឆ្នាំម្តងសម្រាប់ខណ្ឌនីមួយៗដើម្បីស្វែងយល់ពីតម្រូវការអាទិភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ តែវេទិកាបែបនេះត្រូវបានអាក់ខានអស់រយៈពេលជាង២ឆ្នាំដោយសារវិបត្តិ ជំងឺកូវីដ.១៩ ។
ក្នុងឱកាសនោះក៏មានប្រជាពលរដ្ឋច្រើននាក់បានលើកជាសំណើរសំណូមពរ ដែលភាគច្រើនផ្តោតលើការសុំឲ្យអាជ្ញាធរជួយ ស្ថាបនាផ្លូវ,សុំប្លង់កម្មសិទ្ធិដី និងសុំជួយអន្តរាគមន៍ពីការខ្ចីប្រាក់ពីអង្គការ ឬពីធនាគារ
យកមកប្រើប្រាស់ដោះស្រាយសម្រាប់លើកកម្ពស់ជីវភាពគ្រូសារ និងសំណើរសុំដាក់ ភ្លើងស្តុបចំនួន៣កន្លែង។ តែចំណុចដែលគួរកត់សំគាល់ក្នុងវេទិកានេះ  ប្រជាពលរដ្ឋមិនបានលើកឡើងពីកង្វល់លើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាននោះឡើយ។
លោក កើត ឆែ ក៏បានឆ្លើយតបទៅនឹងសំណើរនិងសំណូមពររបស់ប្រជាពលរដ្ឋ ដោយបញ្ជាក់ថា សំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋមួយចំនួនត្រូវបានអាជ្ញាធរខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញបានដឹងនិងកំពុងគិតគូសិក្សាទៅលើលទ្ធភាពដែលធ្វើសូមឱ្យបងប្អូនអធ្យាស្រ័យព្រោះការងារទាំងអស់នេះ វាក៏អាស្រ័យលើកញ្ចប់ថវិការបស់យើងដែរ។ ក្រៅពីនេះដូចករណីធ្វើផ្លូវគឺត្រូវពង្រីក ដូច្នេះវាធ្វើឲ្យមានផលប៉ះពាល់ដល់ផ្ទះ សំណង់របស់ប្រជាពលរដ្ឋហើយសំណង់ខ្លះមានប័ណ្ណកម្មសិទ្ធិទៀត នោះហើយដែលលំបាក។ យើងក៏គួរគិតពីចិត្តគេចិត្តយើងនៅពេលមានផលប៉ះពាល់។ ម៉្យាងទៀតយើងក៏ត្រូវគិតពីផ្លូវច្បាប់លើការ សុំប្លង់កម្មសិទ្ធិថាតើ ត្រឹមត្រូវតាម នីតិវិធីដែរឬទេ មុននឹងការចេញប្លង់កម្មសិទ្ធិជូនបងប្អូន ៕ ដោយ៖សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print