ក្រុមជួយសង្គ្រោះឥណ្ឌូណេស៊ី ប្រជែងនឹងពេលវេលាស្វែងរកអ្នកនៅរស់កប់ក្រោមគំនរអគារបាក់បែកដោយសាររញ្ជួយដី

ចែករំលែក៖

លោក Dimas Reviansyah បុគ្គលិកជួយសង្គ្រោះបន្ទាន់ម្នាក់ក្នុងចំណោមរាប់រយនាក់បានឱ្យដឹងថា ក្រុមជួយសង្គ្រោះកំពុងតែខិតខំទាំងថ្ងៃទាំងយប់ដើម្បីស្វែងរកមនុស្សកប់ក្រោមគំនរអគារបាក់បែកបង្កឡើងដោយការរញ្ជួយដី។

ក្រុមជួយសង្គ្រោះបានខិតខំ ស្វែងរកមនុស្សនៅរស់ដោយប្រើគ្រឿងយន្តដើម្បីបោសសម្អាត បើកផ្លូវដល់ក្រុមជួយសង្គ្រោះទៅកាន់តំបន់រងគ្រោះ។
នៅពេលនេះដែរ រដ្ឋបាលថ្នាក់តំបន់បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍រញ្ជួយដីនៅទីក្រុង Cianjur ភាគខាងលិចកោះជ្វារបស់ឥណ្ឌូណេស៊ី បានបន្តកើនឡើងដល់ ២៥២នាក់ហើយ។
តាមរយៈបណ្តាញសង្គម Instagram រដ្ឋបាលតំបន់បានឱ្យដឹងបន្ថែមថា នៅមានមនុស្សចំនួន ៣១នាក់បាត់ខ្លួន និង៣៧៧នាក់រងរបួស ខណៈដែលមនុស្សចំនួន៧,០៦០នាក់ ត្រូវផ្លាស់ទីលំនៅក្រោយហេតុការណ៍នេះ។
ចំណុចរំញ័រនៃគ្រោះរញ្ជួយដីខាងលើ ដែលស្ថិតក្នុងក្រុងសៀនជួរ បានកើតឡើងនៅជម្រៅត្រឹម ១០គីឡូម៉ែត្រក្រោមផ្ទៃដីផ្ទាល់ និងមានចម្ងាយប្រហែល៧៥គីឡូម៉ែត្រ ពីភាគអាគ្នេយ៍នៃរដ្ឋធានីហ្សាការតា។ វាគឺជាជម្រៅដ៏រាក់មួយ ដែលអាចមានលទ្ធភាពបង្កការបំផ្លិចបំផ្លាញខ្លាំងបាន ទោះបីជាការរញ្ជួយដីនេះមានកម្រិតក្រោម៦រ៉ិចទ័រក៏ដោយ៕ ដោយធីរីណា

វីដេអូ​ :​ Mario Moray

រូប​ថត​ : AFP

រូប​ថត​ :​ Reuters

...

រូប​ថត​ :​ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print