ថៃ៖ ផ្ទុះគ្រាប់បែកនៅអគារប៉ូលិស ស្លាប់និងរបួស៣០នាក់

ចែករំលែក៖

មនុស្សម្នាក់បានស្លាប់ និង២៩នាក់ទៀតរងរបួសពេលមានការបំផ្ទុះគ្រាប់បែកនៅបរិវេណស្នាក់ការប៉ូលិសក្នុងខេត្តណារ៉ាធីវ៉ាត់ ភាគខាងត្បូងប្រទេសថៃ នៅថ្ងៃទី

២២ ខែវិច្ឆិកា។
លោកវរសេនីយ៍ទោ Niti Suksan នៃស្នងការដ្ឋានប៉ូលិសខេត្ត Narathiwat បាននិយាយថា “វាគឺជាការវាយប្រហារដោយគ្រាប់បែក” ។ ប៉ូលិសកំពុងតែពិនិត្យកន្លែងកើតហេតុ ហើយចំនួនអ្នករបួសអាចនឹងកើនឡើង ចំណែក អ្នកស្លាប់ម្នាក់ គឺជាកម្លាំងប៉ូលិស។
នាយកមន្ទីរពេទ្យ Narathiwat Rajanagarindra លោក Pornprasit Jantra បាននិយាយថា យ៉ាងហោចណាស់មានប៉ូលិស និងជនស៊ីវិលចំនួន២៩នាក់កំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យបន្ទាប់ពីការផ្ទុះ។
មកទល់ពេលនេះមិនទាន់មាននរណាម្នាក់ឬក្រុមណាមួយ ចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។
ស្ថានភាពសន្តិសុខនិងសណ្តាប់ធ្នាប់នៅក្នុងខេត្តចំនួនបីនៅភាគខាងត្បូងនៃប្រទេសថៃ រួមមានខេត្តយ៉ាឡា ប៉ាតានី និងណារ៉ាធីវ៉ាត់ ជារឿយៗតែងមានភាពស្មុគស្មាញ អំពើហិង្សា ជាច្រើនទសវត្សរ៍មកហើយ។ ក្រុមឧទ្ទាមមូស្លីមផ្តាច់ខ្លួននៅក្នុងតំបន់បានប្រព្រឹត្តអំពើហិង្សាម្តងហើយម្តងទៀត ដោយបានសម្លាប់មនុស្សជាង៧៣០០នាក់នៅក្នុងជម្លោះចាប់តាំងពីឆ្នាំ ២០០៤មក៕ ដោយធីរីណា

រូប​ថត​ :​ AP

...

រូប​ថត​ :​ Twitter

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print