កូរ៉េខាងជើងគម្រាមបាញ់ពន្លិចនាវាកូរ៉េខាងត្បូងដែលចូលមកដែនទឹករបស់ខ្លួន

ចែករំលែក៖

កូរ៉េខាងជើងគម្រាមបាញ់ពន្លិចនាវាចម្បាំងកូរ៉េខាងត្បូងប្រសិនបើនាវាទាំងនោះឆ្លងចូលព្រំដែនសមុទ្រនៅក្នុងប្រទេសនេះ។

ការប្រកាសកើតឡើងក្រោយពេលដែនកងម៉ារីនកូរ៉េខាងត្បូងបាញ់ប្រមានទៅលើនាវាកូរ៉េខាងជើង២គ្រឿង ដែលកូរ៉េខាងត្បូងចាត់ទុកថា​បានចូលតំបន់សមុទ្ររបស់ខ្លួន។

នៅក្នុងការប្រកាសមួយ មេបញ្ចាការកងទ័ពកូរ៉េខាងជើងបានចាត់ទុកថា សកម្មភាពរបស់កូរ៉េខាងត្បូង គឺជាការឌឺដង  ជាការប៉ុនប៉ងបង្ករឲ្យមានគ្រោះថ្នាក់ដើម្បីលុបចោលសំណើរចចារថ្នាក់យោធារវាងប្រទេសទាំងពីរ។

កម្លាំងទាហានកូរ៉េខាងជើងបញ្ចាក់ថា នាវាកូរ៉េខាងត្បូងគ្មានអាវុធនៅក្នុងដៃឡើយពេលកូរ៉េខាងត្បូងបាញ់គម្រាម ។ មន្ត្រីកូរ៉េខាងជើងបញ្ចាក់ទៀតថា ប្រសិនបើនាវាចម្បាំងរបស់កូរ៉េខាងត្បូងចូលក្នុងដែនសមុទ្រប្រទេសខ្លួនត្រឹមតែ​០.០១មីលីម៉ែត្រនឹងរងការបាញ់ពន្លិចជាមិនខាន។

កម្លាំងទាហានជើងទឹកកូរ៉េខាងត្បូងកាលពីថ្ងៃទី​២៧ ខែឧសភា ឆ្នាំ២០១៦ បានបាញ់ប្រមាន​៥គ្រាប់បណ្តេញនាវានេសាទកូរ៉េខាងជើងចេញពីដែនសមុទ្ររបស់ខ្លួន។ កាលពីខែកុម្ភៈក៏មានហេតុការបាញ់ប្រហារដូចគ្នានេះដែរ។

កន្លងមក​កូរ៉េ​ខាងជើង​បាន​ស្នើ​ដល់​កូរ៉េ​ខាងត្បូង​ឲ្យ​មាន​កិច្ច​ពិភាក្សា​ថ្នាក់​មន្ត្រី​យោធា​ដើម្បី​បញ្ចប់វិបត្តិ​ បញ្ចប់​ភាព​តានតឹង​។​ ប៉ុន្តែ​ភាគី​កូរ៉េ​ខាងត្បូង​វិញ​បដិសេធ​ដោយ​ទីក្រុង​សេ​អ៊ូ​ល​បាន​លើកយក​ហេតុផល​ទៅ​ពន្យល់​ជា​ថ្មី​ថា​ ដើម្បី​អាច​ផ្តើម​កិច្ចចរចា​ណាមួយ​បាន​ ទីក្រុង​ព្យុ​ង​យ៉ាង​ត្រូវ​តែ​ចាត់វិធានការ​ជាក់ស្តែង​ឆ្ពោះទៅ​បោះបង់​ចោល​ទាំងស្រុង​នូវ​មហិច្ឆតា​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ជា​មុន​សិន​ ។​

​ចម្លើយ​បដិសេធ​របស់​កូរ៉េ​ខាងត្បូង​នេះ​ គឺជា​ការ​តប​នឹង​សារ​របស់​កងទ័ព​កូរ៉េ​ខាងជើង​ផ្សព្វផ្សាយ​ថា​ កងទ័ព​កូរ៉េ​ខាងជើង​ជំរុញ​កូរ៉េ​ខាងត្បូង​ឲ្យ​ទទួលយក​ការ​ហុចដៃ​របស់​កូរ៉េ​ខាងជើង​ដើម្បី​បញ្ជៀ​ស​គ្រោះ​មហន្តរាយ​នៃ​ទំនាក់ទំនង​អន្តរ​កូរ៉េ​ ។​ ការ​ហុចដៃ​របស់​កូរ៉េ​ខាងជើង​ គឺ​សំណើ​ឲ្យ​មានការ​បើក​កិច្ចប្រជុំ​ការងារ​ថ្នាក់​យោធា​រវាង​គ្នា​។​ ក្រសួង​ការពារ​កូរ៉េ​ខាងត្បូង​បាន​ទាត់​ចោល​សំណើ​នេះ​ របស់​កងទ័ព​កូរ៉េ​ខាង​ជើ​ង​ដោយ​លើកយក​ហេតុផល​ទៅ​ពន្យល់​ថា​ ទីក្រុង​ព្យុ​ង​យ៉ាង​មិន​បាន​ចែង​ឲ្យ​បាន​ច្បាស់លាស់​ពី​ប្រធានបទ​ដែល​ត្រូវ​ជជែក​ ពិសេស​ប្រធានបទ​ទាក់ទង​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ដែល​បាន​ទទួល​ការ​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​ពី​សហគមន៍​អន្តរជាតិ​ ។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង​បាន​និយាយ​ប្រាប់​អ្នកកាសែត​ថា​ សំណើសុំ​ចរចា​ដែល​មិន​និយាយ​ដល់​ការ​រំសាយ​នុយក្លេអ៊ែរ​ ជា​សំណើ​លេងសើច​និង​គ្មាន​ន័យ​។ ​រូប​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង​ដដែល​បាន​បន្ថែម​ថា ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​នៅ​តែ​បន្ត​ប្រកាន់ជំហរ​មិន​ផ្លាស់​ប្តូរ​ដែល​ថា​គ្រប់​វិធានការ​ឆ្ពោះទៅ​រំសាយ​នុយក្លេអ៊ែរ​ត្រូវ​តែ​ជា​អាទិភាព​ទី​១ ​នៅ​គ្រប់​កិច្ចចរចា​ជាមួយ​កូរ៉េ​ខាងជើង​។​ តែ​បញ្ហា​នៅ​ត្រង់​ថា​ នា​ពេល​កន្លង​មក​ក្រុង​ព្យុ​ង​យ៉ាង​ធ្លាប់​បាន​បញ្ជាក់​ជា​ច្រើន​ដង​ថា ​នុយក្លេអ៊ែរ​របស់​ខ្លួន​ជា​រឿង​ដែល​មិន​អាច​ចរចា​បាន​ ។​

​សូម​ជម្រាប​ជូន​ថា​ ចម្លើយ​បដិសេធ​របស់​ក្រុង​សេ​អ៊ូ​ល​លើ​សំណើសុំ​ចរចា​ថ្នាក់​យោធា​របស់​ក្រុង​ព្យុ​ង​យ៉ាង​ពេល​នេះ​ បាន​ធ្វើ​ឡើង​ចំ​ពេល​ដែល​ភាព​តានតឹង​រវាង​បងប្អូន​បង្កើត​គូសត្រូវ​ទាំង​ពីរ​បាន​កើន​ទ្វេ​ដង​ ពិសេស​ក្រោយ​ពី​កូរ៉េ​ខាងជើង​បាន​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៤​ កាលពី​ថ្ងៃ​ទី​៦​ ខែមក​រា​ និង​ការ​បាញ់​គ្រាប់​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​ក្នុង​ថ្ងៃ​ទី​៧​  ខែកុម្ភៈ​ ៕

3 (2)

3 (1)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print