ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្ដីជូនដំណឹងដ៏សាធារណៈជន អំពី ការប្រគល់សិទ្ធិគ្រប់គ្រងមរកតសាសន៍ជូនលោក ស៊ិន សេដ្ឋកុល ដែលជាចៅប្រុសបង្កើតរបស់អធិរាជសំលេងមាស ស៊ិន ស៊ីសាមុត បន្ទាប់ពីក្រសួងបានស្រាវជ្រាវពិនិត្យឃើញថា បទចម្រៀងចំនួន៥៧បទ ពិតជាស្នាដៃ និពន្ធបទភ្លេង និងទំនុកច្រៀងដោយលោក ស៊ិន ស៊ីសាមុត ដូចការស្នើសុំក្នុងពេលកន្លងទៅនេះរបស់លោក ស៊ិន សេដ្ឋកុល មកកាន់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ក្នងនោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏ជូនដំណឹងភាគីពាក់ព័ន្ធទាំងអស់ដែលមានបំណងចង់ប្ដឹងជំទាស់ និងស្នើសុំសិទ្ធិគ្រប់គ្រងមរតកសាសន៍បទចម្រៀងខាងលើ អាចដាច់ពាក្យបណ្ដឹងមក នាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលរបស់ក្រសួង៕
ដោយ៖ សុខ ខេមរា
...