ខេត្តកំពង់ស្ពឺ៖ សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ កំពុងដឹកនាំគ្រឿងចក្រចុះជួសជុលប្រឡាយមេប្រាំបីមុំ ស្ថិតក្នុងឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលរងការខូចខាតដោយសារទឹកជំនន់ ក្នុងឆ្នាំ ២០១៥ កន្លងទៅ ។
ប្រឡាយមេប្រាំបីមុំ ដែលមានប្រវែង ៥,០០០ ម៉ែត្រ មានតួនាទីនាំទឹកពីអាងទឹកប្រាំបីមុំ ទៅស្រោចស្រពដីស្រែរបស់បងប្អូនប្រជាកសិករ ប្រមាណ ៣,០០០ហិកតា ៕
ដោយ៖ សីលា
...