រថយន្តព្រូសបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាតចំនួន២កង់

ចែករំលែក៖

ភ្នំពេញ​៖ បុរសម្នាក់រួមដំណេីរជាមួយនារីម្នាក់ទៀតបានបេីករថយន្តយ៉ាងលឿនរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាតអស់២កង់ហើយរថយន្តក៏រងការខូចខាតទៅមុខលែងរួចដែរ។
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៤និង៥០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២២​  តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តបង្កហេតុម៉ាកព្រូសពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ 2BJ-4878 ធ្វេីដំណេីរក្នុងទិសដៅពីជេីងទៅត្បូងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុក៏ស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់ ហើយរថយន្តក៏រងការខូចខាតយ៉ាងដំណំដែរ តែសំណាងមិនមានមនុស្សរងរបួស។

...

ក្រោយកេីតហេតុសមត្ថកិច្ចបានស្ទូចរថយន្តបង្កយកទៅក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីរង់ចាំដោះស្រាយនៅពេលក្រោយ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print